អ៊ីស្រាអ៊ែលពិនិត្យមើលការអនុវត្តច្បាប់នៅទីប្រជុំជនហ្ស៊ីបនៅត្រើយខាងលិច

អ៊ីស្រាអ៊ែលពិនិត្យមើលការអនុវត្តច្បាប់នៅទីប្រជុំជនហ្ស៊ីបនៅត្រើយខាងលិច - ảnh 1
ទីប្រជុំជនហ្ស៊ូប១នៅត្រើយខាងលិច (រូបថតៈAFP/TTXVN )

(VOVworld)-គណៈកម្មការនិតិបញ្ញត្តិរបស់អ៊ីស្រាអ៊ែលនាថ្ងៃទី៩វិច្ឆិកា បានបោះ
ឆ្នោតអនុម័តលើពង្រាងច្បាប់១​ តាមនោះនឹងអនុវត្តន៍ច្បាប់ទាំងអស់របស់រដ្ឋ
សភាអ៊ីស្រាអ៊ែល ចំពោះជនអ៊ីស្រាអ៊ែលដែលរស់នៅទីប្រជុំជន ហ្ស៊ីបនៅត្រើយ
 ខាងលិច និងភាគខាងកើត Jerusalem ។ ពង្រាងច្បាប់ពោលខាងលើ ដោយ
សមជិកសភាពីររូប គឺលោក Yariv Levin និងលោក Orit Struk ស្នើឡើង សំដៅ
 ស្វែងរកសមភាពក្នុងបណ្តាច្បាប់ដែលអនុវត្តន៍ចំពោះជនអ៊ីស្រាអ៊ែលនៅបណ្តា​
 ទីប្រជុំជនហ្ស៊ីប។ សព្វថ្ងៃ មានតែពង្រាងច្បាប់ចំនួន១៦ប៉ុណ្ណោះដែល តាក់តែង
ឡើងដោយរដ្ឋ សភាអ៊ីស្រាអ៊ែល ត្រូវបានអនុវត្តនៅបណ្តាទីប្រជុំជននេះដូចជា
ច្បាប់ពន្ធ ច្បាប់ កាតព្វកិច្ចយោធា និងច្បាប់ព្រហ្មទណ្ឌជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ