អ៊ីស្រាអែលពន្លឿនផែនការពង្រីកការតាំងទីលំនៅនៅតំបន់ West Bank
(VOVWORLD) - ការបញ្ជារបស់លោកនាយករដ្ឋមន្រ្តី Benjamin Netanyahu មិនមែនជាដំណាក់កាលចុងក្រោយទេពីព្រោះដំណើរការនៃការអនុម័តផែនការសាងសង់ទាំងនេះក៏តម្រូវឱ្យមាននីតិវិធីរដ្ឋបាលនិងបញ្ហាប្រឈមផ្នែកច្បាប់ជាច្រើនពីក្រុមប្រឆាំងចំពោះការទន្ទ្រានកាន់កាប់លើទឹកដីនេះផងដែរ។
ទិដ្ឋភាពទូទៅនៃការតាំងទីលំនៅ Alon របស់អ៊ីស្រាអែលនៅខាងកើតក្រុងយេរូសាឡិមនៃភាគខាងលិចតំបន់ Westbank ដែលត្រូេះបានទន្ទ្រានកាន់កាប់ (រូបថត៖ AFP / VNA) |
នាថ្ងៃទី ១១ ខែមករា យោងតាមសេចក្តីជូនដំណឹងពីខុទ្ទកាល័យនាយករដ្ឋមន្រ្តីអ៊ីស្រាអែលបានលើកច្បាស់ថា លោកនាយករដ្ឋមន្រ្តី Benjamin Netanyahuបានបញ្ជាឱ្យ«ពន្លឿនផែនការសាងសង់កន្លែងតាំងទីលំនៅរបស់ជនជាតិជ្វីហ្វចំនួន ៨០០ នាក់នៅតំបន់ Judea និង Samaria។
ការបញ្ជារបស់លោកនាយករដ្ឋមន្រ្តី Benjamin Netanyahu មិនមែនជាដំណាក់កាលចុងក្រោយទេពីព្រោះដំណើរការនៃការអនុម័តផែនការ សាងសង់ទាំងនេះក៏តម្រូវឱ្យមាននីតិវិធីរដ្ឋបាលនិងបញ្ហាប្រឈមផ្នែកច្បាប់ជាច្រើនពីក្រុមប្រឆាំងចំពោះការទន្ទ្រានកាន់កាប់លើទឹកដីនេះផងដែរ។ ការបញ្ជាថ្មីរបស់ លោក Benjamin Netanyahu ត្រូវបានធ្វើឡើងក្នុងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ (Donald Trump) ជិតផុតកំណត់អាណត្តិរបស់ខ្លួន។ រដ្ឋអំណាចរបស់លោកប្រធានាធិបតី Trump បានចាត់វិធានការដែលមិនធ្លាប់មានពីមុនមក ដើម្បីបង្ហាញពីការគាំទ្រចំពោះក្រុមអ្នកតាំងលំនៅនៅតំបន់ West Bank ៕