អ៊ីស្រាអែល​ព្រមាន​ពី​សង្គ្រាម​ធំ​មួយ​ក្នុង​តំបន់

(VOVWORLD) - នាថ្ងៃទី ២៣ ឧសភា ប្រមុខនាយកដ្ឋានចារកម្មយោធារបស់អ៊ីស្រាអែល ឧត្តមសេនីយ Aharon Haliva បានឲ្យដឹងថា អគ្គលេខាធិការនៃក្រុម Hezbollah លោក Hassan Nasrallah ហៀបនឹងប្រព្រឹត្តកំហុសដែលអាចនាំឱ្យមានសង្គ្រាមដ៏ធំមួយ។
អ៊ីស្រាអែល​ព្រមាន​ពី​សង្គ្រាម​ធំ​មួយ​ក្នុង​តំបន់ - ảnh 1ឧត្តមសេនីយ Aharon Haliva ។ រូបថត៖ Times of Israel

លោកបាននិយាយថា ការអនុញ្ញាតឱ្យក្រុម Hezbollah បាញ់បង្ហោះយន្តហោះគ្មានមនុស្សបើក លើ ស៊ីរី បង្កើតលទ្ធភាពនៃការកើនឡើងខ្ពស់នៃភាពតានតឹងនៅក្នុងតំបន់។ ក្រៅពីនេះ អ៊ីរ៉ង់ជាការគំរាមកំហែងផ្ទាល់ដល់អ៊ីស្រាអែល។ ដូច្នេះ កងទ័ពអ៊ីស្រាអែលត្រៀមខ្លួនជាស្រេចក្នុងការប្រើកម្លាំង។

នៅថ្ងៃដដែល រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បានគំរាមឆ្លើយតបយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងលីបង់ ក្នុងករណី "ហេសបូឡា"  វាយប្រហារ លើបន្ទាធ្វើអាជីវកម្មឧស្ម័ន្ធដុតនៅសមុទ្រមេឌីទែរ៉ាណេ។ អ៊ីស្រាអែលបានចល័តកម្លាំងជាច្រើននាក់ និងដាក់ការប្រុងប្រយ័ត្នខ្ពស់នៅព្រំដែនភាគខាងជើង។ អ៊ីស្រាអែលជឿថា មេដឹកនាំក្រុមហេសបូឡាហ៍ របស់ប្រទេសលីបង់ លោក Hassan Nasrallah ទំនងជានឹងបង្ករឿងដល់អ៊ីស្រាអែលម្តងទៀត ក្នុងក្តីសង្ឃឹមថា នឹងទទួលបានសម្បទានណាមួយពីអ៊ីស្រាអែល មុនពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការបោះបង្គោលព្រំដែនសមុទ្រជាមួយប្រទេសលីបង់។ យោងតាមរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ប្រសិនបើការវាយប្រហារលើអណ្តូងរ៉ែអ៊ីស្រាអែលកើតឡើង ប្រការនោះអាចឈានដល់សង្រ្គាមជាពុំខាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ