អ៊ីស្រាអែលមិនចូលរួមសន្និសីទសន្តិភាពមជ្ឈឹមបូព៌ារនៅបារាំង
|
អ៊ីស្រាអែលមិនចូលរួមសន្និសីទសន្តិភាពមជ្ឈឹមបូព៌ារនៅបារាំង (VNA) |
(VOVworld) – នាថ្ងៃទី ១២ មករា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin
Netanyahu បានរិះគន់សន្និសីទសន្តិភាពមជ្ឈឹមបូព៌ារដែលគ្រោងនឹងប្រព្រឹត្តទៅ
នាចុងសប្តាហ៍នេះនៅរដ្ឋធានី ប៉ារីស (បារាំង) ព្រមទាំង ប្រកាសថា៖ រដ្ឋាភិបាល
របស់លោកនឹងមិនចូលរួមសន្និសីទនេះទេ។ ថ្លែងមតិក្នុងជំនួបសន្ទនាជាមួយ
រដ្ឋមន្ត្រីការបរទេសន័រវ៉ែស លោក Borge Brende នាយរដ្ឋមន្ត្រី Benjamin Netanyahu
បានចាត់ទុកថា៖ សន្និសីទនេះត្រូវបានរៀបចំឡើងដោយប៉ាឡេស្ទីន ក្រោមការ
ជួយឧបត្ថម្ភរបស់បារាំងសំដៅពង្រឹងគោលជំហរប្រឆាំងអ៊ីស្រាអែល។ តាមលោក
Benjamin Netanyahu ថា៖ សន្និសីទនេះគឺមិនចាប់បង្ខំចំពោះ អ៊ីស្រាអែល ហើយ
ចាត់ទុកនេះគឺជាបេតិក្ខភ័ណ្ឌរបស់អតីតកាល។ តាមផែនការ សន្និសីទសន្តិភាព
មជ្ឈឹមបូព៌ារនឹងត្រូវបានរៀបចំឡើងនាថ្ងៃទី ១៥ មករា ដោយមានការចូលរួម
របស់ប្រទេសចំនួន ៧០ សំដៅស្វែងរករបៀបចាប់ផ្តើមការ ចរចារសន្តិភាព
ឡើងវិញរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនដែលត្រូវបានផ្អាកតាំងពីខែមេសា
ឆ្នាំ ២០១៤ មក៕