អ៊ីស្រាអែលមិនឈប់បាញ់ដល់ពេលណាបំផ្លិចបំផ្លាញអស់បណ្ដាផ្លូវក្រោមដីនៅតំបន់ Gaza

អ៊ីស្រាអែលមិនឈប់បាញ់ដល់ពេលណាបំផ្លិចបំផ្លាញអស់បណ្ដាផ្លូវក្រោមដីនៅតំបន់ Gaza  - ảnh 1
អ៊ីស្រាអែលមិនឈប់បាញ់ដល់ពេលណាបំផ្លិចបំផ្លាញអស់បណ្ដាផ្លូវក្រោមដីនៅតំបន់ Gaza
(Image: VNA)


(VOVworld) – ក្នុងពេល សហគមន៍អន្តរជាតិកំពុងខំប្រឹងប្រែងធ្វើជាអ្នកកណ្ដាល សំរាប់កិច្ចព្រមព្រៀងឈប់បាញ់នៅតំបន់ Gaza នាថ្ងៃទី ២២ កក្កដា រដ្ឋមន្ត្រីក្រសួង
យុត្តិធម៌អ៊ីស្រាអែល លោកស្រី Tzipi Livni បានប្រកាសថា៖ ប្រទេសនេះនឹងមិនឈប់ បាញ់ដល់ពេលណាបំផ្លិចបំផ្លាញអស់បណ្ដាផ្លូវក្រោមដីដែលបណ្ដាជនប្រដាប់អាវុធ
Hamas ប្រើប្រាស់ដើម្បីដំណើរការវាយប្រហារតម្រង់ទៅលើអ៊ីស្រាអែល។ លោកស្រី
Livni បានលើកច្បាស់ថា៖ នេះគឺជាគោលដៅយុទ្ធសាស្ត្រារបស់អ៊ីស្រាអែលនិង
ប្រទេសនេះមិនឆ្លើយតបនឹងបណ្ដាលក្ខ័ណ្ឌរបស់ Hamas ដែលមិនអាចយល់ព្រម
បានឡើយ។ ក្នុងការខំប្រឹងប្រែងមួយទៀត នាយប់ថ្ងៃទី ២២ កក្កដា ព្រះមហាកត្សត្រ
Qatar សម្តេច Tamin bin Hamad al-Thani បានទៅបំពេញទស្សនកិច្ចនៅអារ៉ាប៊ីស៊ូវឌិត
ដើម្បី ជួបជាមួយព្រះមហាក្សត្រ Abdullah សំដៅពិភាក្សាបញ្ហាក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ