អ៊ីស្រាអែល​រុះរើ​កម្ទេច​​​លំនៅដ្ឋាន​ជនជាតិ​ប៉ាឡេស្ទីន​នៅ​ហ្សេរុយសាឡឹម​ខាង​កើត

(VOVWORLD) -  នៅថ្ងៃទី ១៩ ខែមករា ប៉ូលីសអ៊ីស្រាអែលបានរុះរើកម្ទេចផ្ទះរបស់គ្រួសារប៉ាឡេស្ទីនមួយ នៅតំបន់ Sheikh Jarrah ហ្សេរុយសាឡឹមខាងកើត ដែលត្រូវបានទន្ទ្រានកាន់កាប់ដោយអ៊ីស្រាអែល ក្រោមហេតុផលថា ផ្ទះមួយនេះត្រូវបានសាងសង់ដោយខុសច្បាប់នៅលើផ្ទៃដីសម្រាប់កសាងសាលារៀន។
អ៊ីស្រាអែល​រុះរើ​កម្ទេច​​​លំនៅដ្ឋាន​ជនជាតិ​ប៉ាឡេស្ទីន​នៅ​ហ្សេរុយសាឡឹម​ខាង​កើត - ảnh 1ប៉ូលីសអ៊ីស្រាអែលរុះរើកម្ទេចផ្ទះរបស់គ្រួសារប៉ាឡេស្ទីនមួយ ហ្សេរុយសាឡឹមខាងកើត។ រូវថត៖ (AFP/TTXVN)

យោងតាមទីភ្នាក់ងារសារព័ត៌មាន AFP របស់បារាំងបានឲ្យដឹងថា ប៉ូលីសអ៊ីស្រាអែល បានបង្ខំឲ្យមនុស្ស១៨នាក់ ចាកចេញពីផ្ទះរបស់ខ្លួន ហើយចាប់ផ្តើមរុះរើកម្ទេចផ្ទះនោះ។ ចាប់តាំងពីខែឧសភា ឆ្នាំ ២០២១ អ៊ីស្រាអែលបានបង្ខិតបង្ខំលំនៅដ្ឋានប៉ាឡេស្ទីនជាច្រើន នៅតំបន់ Shiekh Jarrah ដែលនាំឱ្យមានការផ្ទុះឡើងនៃសង្រ្គាមរយៈពេល ១១ ថ្ងៃ រវាងអ៊ីស្រាអែល និងបណ្តាក្រុមប្រដាប់អាវុធប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា។ សហគមន៍អន្តរជាតិ បានអំពាវនាវម្តងហើយម្តងទៀត ឲ្យអ៊ីស្រាអែលបញ្ឈប់ការបង្ខិតបង្ខំលំនៅដ្ឋានរបស់ប្រជាជនប៉ាឡេស្ទីន៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ