អ៊ីស្រាអែលរំលឹកដល់ជនរងគ្រោះក្នុងគ្រោះមហន្តរាយប្រល័យពូជសាសន៍ជនជាតិជ្វីហ្វ

(VOVWORLD) - ចាប់ពីយប់ថ្ងៃទី ១ ដល់ថ្ងៃទី ២ ខែឧសភា ប្រទេសអ៊ីស្រាអែលបានរៀបចំសកម្មភាពដើម្បីរំលឹកវិញ្ញាណក្ខ័ន្ធដល់ជនរងគ្រោះចំនួន ៦ លាននាក់ដែលត្រូវបានសម្លាប់ដោយរបបណាស៊ីក្នុងអំឡុងសង្គ្រាមលោកលើកទី ២ ។
អ៊ីស្រាអែលរំលឹកដល់ជនរងគ្រោះក្នុងគ្រោះមហន្តរាយប្រល័យពូជសាសន៍ជនជាតិជ្វីហ្វ - ảnh 1 អ៊ីស្រាអែលរំលឹកដល់ជនរងគ្រោះក្នុងគ្រោះមហន្តរាយប្រល័យពូជសាសន៍ជនជាតិជ្វីហ្វ

អ្នកដើរថ្មើរជើងនិងអ្នកបើកបរនៅក្នុងទីក្រុង Jerusalem និង ទីក្រុង Tel Aviv ក៏ដូចជាកន្លែងជាច្រើនផ្សេងៗទៀតនៅទូទាំងប្រទេសអ៊ីស្រាអែលបានឈប់ហើយចំណាយរយៈពេល ២ នាទីដើម្បី ស្មឹងស្មាតគោរពវិញ្ញាណក្ខ័ន្ធជនរងគ្រោះនៃគ្រោះប្រល័យពូជសាសន៍ជនជាតិជ្វីហ្វ។ មុននោះ កាលពីថ្ងៃទី១ ខែឧសភា អ៊ីស្រាអែលបានចាប់ផ្តើមសកម្មភាពរំលឹកខួបអនុស្សាវរីយ៍យ៉ាងមហាឡារឹតនៅ Yad Vashem - ស្តូបរំលឹកដល់ជនរងគ្រោះនៃគ្រោះមហន្តរាយនៅទីក្រុង Jerusalem ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ