|
ទិដ្ឋភាពនៃពិធីរំលឹកវិញ្ញាណក្ខ័ន្ធ (រូបថត៖AFP/TTXVN) |
(VOVworld) - ក្នុងរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៤ មេសា អ៊ីស្រា
អ៊ែលបានរៀបចំពិធីរំលឹកវិញ្ញាណក្ខ័ន្ធជនរងគ្រោះដែលត្រូវបានរបបណាស៊ីសម្លាប់
រង្គាលក្នុងសង្គ្រាមលោកលើកទី២។ការរំលឹកខួបវិញ្ញាណក្ខ័ន្ធគ្រោះប្រល័យពូជ
សាសន៍ជនជីហ្វប្រមាណ៦លាននាក់នោះ ចាប់ផ្ដើមដោយពិធីដ៏មហោឡារឹកមួយ
នៅទីក្រុង Jerusalem ដោយមានការចូលរួមរបស់ប្រធានាធិបតីលោក Reuven Rivlin
និងនាយករដ្ឋមន្រ្តីលោក Benjamin Netanyahu។ពិធីនេះចាប់ ផ្ដើមដោយការបង្ហូតទង់
ជាតិពាក់កណ្ដាល បន្ទាប់នោះ មនុស្ស៦នាក់ដែលនៅរស់ ក្រោយពីគ្រោះប្រល័យ
ពូសសាសន៍ជនជីហ្វ តំណាងឲ្យជនរងគ្រោះចំនួន៦ លាននាក់ បានអុជភ្លើងគប់
ចំនួន៦។ក្នុងអំឡុង២៤ម៉ោង ភោជនីយដ្ឋាន រោង ភាពយន្ត និងកន្លែងលេងកំសាន្ត
ទាំងអស់សុទ្ធតែបិទទ្វារ។ហើយស្ថានីយផ្សាយ សម្លេងនិងទូរទស្សន៍ ត្រឹមតែផ្សាយ
ព័ត៌មានទាក់តិនដល់គ្រោះប្រល័យពូជ សាសន៍ជនជីហ្វតែប៉ុណ្ណោះ៕