អ៊ីស្រាអែលវាយប្រការតាមជើងអាកាសនៅតំបន់ Gaza
(VOVWORLD) - ការវាយប្រហារតាមជើងអាកាសពោលខាងលើ គឺសំដៅធ្វើការសងសឹកនូវរាល់គ្រាប់បាល់ ដោយបានបំពាក់ឧបករណ៍ផ្ទុះ ដែលហោះចេញពីតំបន់ Gaza ឆ្លងកាត់ព្រំដែនអ៊ីស្រាអែល។
រ៉ុក្កែតអ៊ីស្រាអែលត្រូវបានបាញ់ចេញពីប្រព័ន្ធ“ Iron Arch” នៅ Ashkelon ប្រទេសអ៊ីស្រាអែល (រូបភាព៖ AFP / TTXVN) |
នាថ្ងៃទី ១៦ ខែមករា កងទ័ពអ៊ីស្រាអែលបានឲ្យដឹងថា កងទ័ពខ្លួនបានធ្វើការវាយប្រហារទៅលើគោលដៅនៅ តំបន់ Gaza របស់ប៉ាឡេស្ទីន ២ថ្ងៃ ជាបន្តបន្ទាប់។ កងទ័ពអ៊ីស្រាអែលបានចេញសេចក្ដីប្រកាសមួយ ដែលបានលើកច្បាស់ថា “ ឧទ្ធម្ភាគចក្រចម្បាំងមួយគ្រឿងរបស់អ៊ីស្រាអែលបានធ្វើការវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធ ដែលត្រូវបានប្រើសម្រាប់សកម្មភាពសម្ងាត់របស់ចលនា Hamas នៅ តំបន់ Gaza ខាងជើង។ សេចក្ដីប្រកាសនេះបានអះអាងថា ការវាយប្រហារតាមជើងអាកាសពោលខាងលើ គឺសំដៅធ្វើការសងសឹកនូវរាល់គ្រាប់បាល់ ដោយបានបំពាក់ឧបករណ៍ផ្ទុះ ដែលហោះចេញពីតំបន់ Gaza ឆ្លងកាត់ព្រំដែនអ៊ីស្រាអែល។ ប្រភពព័ត៌មានសន្តិសុខមួយនៅប៉ាឡេស្ទីនបានបញ្ជាក់ថាការវាយប្រហាររបស់អ៊ីស្រាអែលបានវាយប្រហារទៅលើទីតាំងមួយដែលជាកម្មសិទ្ធិរបស់សាខាយោធារបស់ Hamas ប៉ុន្តែគ្មាននរណាម្នាក់ត្រូវស្លាប់ និងរងរបួសនោះឡើយ។
មុននេះ នាយប់ថ្ងៃទី ១៥ ខែមករាបណ្ដាកងកម្លាំងអ៊ីស្រាអែលបានធ្វើការវាយប្រហារទៅលើបណ្ដាគោលដៅ របស់ Hamas នៅតំបន់ Gaza សំដៅតបតវិញចំពោះគ្រាប់រ៉ុក្កែតចំនួន ៤ គ្រាប់ដែលបាញ់ចេញពី តំបន់ Gaza ទៅកាន់អ៊ីស្រាអែល៕