អ៊ីស្រាអែល​វាយ​ប្រហារ​ជំរំ​ជនភៀសខ្លួន​នៅតំបន់​​ហ្គាហ្សា បណ្តាល​ឲ្យ​មនុស្ស​​ជាង ៥០​នាក់បាន​ស្លាប់​

(VOVWORLD) - ទីភ្នាក់ងារសុខាភិបាលក្នុងតំបន់ហ្គាហ្សាកាលពីថ្ងៃទី ១៦ ខែកក្កដា បានឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្ស ៥៧ នាក់បានស្លាប់នៅក្នុងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលនៅភាគខាងត្បូងនិងភាគកណ្តាលនៃតំបន់ហ្គាហ្សា។

ក្នុងនោះ ការវាយប្រហារតាមផ្លូវអាកាសមួយបានកើតឡើងនៅជិតជំរុំសម្រាប់គ្រួសារជនភៀសខ្លួននៅវិថី Attar ដែលត្រូវបានកំណត់ជាតំបន់មនុស្សធម៌ Al-Mawasi ក្នុងទីក្រុង Khan Younis។ យ៉ាងហោចណាស់ ជនជាតិប៉ាឡេស្ទីន ១៧នាក់បានស្លាប់ និង ២៦នាក់ផ្សេងទៀតរងរបួស ក្នុងហេតុការណ៍នេះ។ រីឯខ្លួនវិញ កងទ័ពអ៊ីស្រាអែលបានឲ្យដឹងថា ការវាយប្រហារតាមផ្លូវអាកាសបានសំដៅទៅលើមេដឹកនាំជាន់ខ្ពស់នៃក្រុម Jihad ដែលជាសម្ព័ន្ធមិត្តរបស់ក្រុមហាម៉ាស។

អ៊ីស្រាអែល​វាយ​ប្រហារ​ជំរំ​ជនភៀសខ្លួន​នៅតំបន់​​ហ្គាហ្សា បណ្តាល​ឲ្យ​មនុស្ស​​ជាង ៥០​នាក់បាន​ស្លាប់​ - ảnh 1ផ្សែងហុយឡើងបន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលលើទីក្រុង Khan Younis តំបន់ហ្គាហ្សា កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤។ រូបថត៖ THX/TTXVN

ប៉ុន្មានម៉ោងក្រោយមក អ៊ីស្រាអ៊ែលបានបន្តការវាយប្រហារតាមផ្លូវអាកាសទៅលើសាលារៀនមួយដែលគ្រប់គ្រងដោយអង្គការសហប្រជាជាតិ ជាកន្លែងជ្រកកោនរបស់ជនភៀសខ្លួនពីជំរុំ Nuseirat ។ ការវាយប្រហារតាមផ្លូវអាកាសបានបណ្តាលឲ្យមនុស្ស ២៣ នាក់បានស្លាប់ និងមនុស្សជាច្រើននាក់ទៀតរងរបួស។ ជាមួយនឹងការវាយប្រហារនេះ កងទ័ពអ៊ីស្រាអែលបានឲ្យដឹងថា ខ្លួនបានវាយប្រហារលើក្រុម "ភេរវករ" ដែលកំពុងប្រតិបត្តិការនៅខាងក្នុងសាលារៀន បន្ទាប់ពីចាត់វិធានការកាត់បន្ថយហានិភ័យដល់ជនស៊ីវិល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ