អ៊ីស្រាអែលវាយប្រហារដោយយន្តហោះទៅលើតំបន់ហ្គាហ្សា

(VOVWORLD) - នាថ្ងៃទី ៥ ខែកក្កដា កងកំលាំងការពារអ៊ីស្រាអែល (IDF) បានវាយប្រហារដោយយន្តហោះទៅលើគោលដៅមួយចំនួនរបស់ហាម៉ាសជាច្រើននៅតំបន់ហ្គាហ្សា បន្ទាប់ពីចលនាអ៊ីស្លាមនេះត្រូវបានរាយការណ៍ថាបានបាញ់រ៉ុក្កែត ៣ គ្រាប់ទៅលើភាគខាងត្បូងអ៊ីស្រាអែលកាលក្នុងប៉ុន្មានម៉ោងមុននោះ។
អ៊ីស្រាអែលវាយប្រហារដោយយន្តហោះទៅលើតំបន់ហ្គាហ្សា - ảnh 1 ហាម៉ាសត្រូវបានគេជឿថាបានបាញ់រ៉ុក្កែត ៣ គ្រាប់ទៅលើភាគខាងត្បូងអ៊ីស្រាអែល។ (ប្រភព៖ AP) 

 

ក្នុងការវាយប្រហារនេះ កងទ័ពអ៊ីស្រា អែលបានបាញ់ត្រូវចំលើប៉ុស្តិ៍ត្រួត  ពិនិត្យមួយកន្លែងរបស់ហាម៉ាស និងវាយប្រហារទៅលើតំបន់ដីមួយដែលហៅថា“ ដីកសិកម្ម” នៅភាគខាងកើតហ្គាហ្សាទៀតផង។ 

កាលពីមុននោះ ការវាយប្រហារស្រដៀងគ្នារបស់    អ៊ីស្រាអែលសំដៅទៅលើ“ ដីកសិកម្ម”នេះត្រូវបានចាត់ទុកថាសំដៅទៅលើជើងទម្របាញ់រ៉ុក្កែត ដែលត្រូវបានផ្ទុកនៅក្នុងលេណដ្ឋាននៅបរិវេណតំបន់ដីនេះ។ IDF ក៏បានបញ្ជាក់ពីការវាយប្រហារដោយឧទ្ធម្ភាគចក្រ និងយន្តហោះចម្បាំងដោយលើកឡើងថាគោលដៅនេះគឺជា “រចនាសម្ព័ន្ធក្រោមដីរបស់ហាម៉ាស” ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ