អ៊ីស្រាអែលវាយប្រហារតាមផ្លូវអាកាសទៅលើតំបន់ហ្គាស្សាសំដៅតបតវិញការវាយប្រហារដោយកាំជ្រួច
(VOVWORLD) - មជ្ឈដ្ឋានមន្ត្រីសន្តិសុខបានឲ្យដឹងថា៖ បណ្ដាយន្តហោះចំបាំង អ៊ីរស្រាអែលបានដំណើរការវាយប្រហារតាមផ្លូវអាកាសជាបន្តបន្ទាប់តម្រង់ទៅលើ តំបន់ហ្គាហ្សានាព្រឹកថ្ងៃទី ៩ សីហា សំដៅតបតវិញការវាយប្រហារដោយកាំជ្រួចដែល បានកើតមានឡើងមុននេះពីតំបន់ឆ្នេរសមុទ្រតម្រង់ទៅលើអ៊ីស្រាអែល។
អ៊ីស្រាអែលវាយប្រហារតាមផ្លូវអាកាសទៅលើតំបន់ហ្គាស្សាសំដៅតបតវិញការវាយប្រហារដោយកាំជ្រួច |
(VOVworld) – មជ្ឈដ្ឋានមន្ត្រីសន្តិសុខបានឲ្យដឹងថា៖ បណ្ដាយន្តហោះចំបាំង អ៊ីរស្រាអែលបានដំណើរការវាយប្រហារតាមផ្លូវអាកាសជាបន្តបន្ទាប់តម្រង់ទៅលើ តំបន់ហ្គាហ្សានាព្រឹកថ្ងៃទី ៩ សីហា សំដៅតបតវិញការវាយប្រហារដោយកាំជ្រួចដែល បានកើតមានឡើងមុននេះពីតំបន់ឆ្នេរសមុទ្រតម្រង់ទៅលើអ៊ីស្រាអែល។ ប្រភព ព័ត៌មានសុខាភិបាលនិងសន្តិសុខប៉ាឡេស្ទីនបានឲ្យដឹងថា៖ មនុស្សយ៉ាងហោចណាស់ ចំនួន ៣ នាក់រងរបួស។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាថ្ងៃទី ៨ សីហា មជ្ឈដ្ឋានមន្ត្រីអ៊ីស្រាអែលបានប្រកាសជាលើកដំបូងនឹងអនុញ្ញាតឲ្យសហគ្រិនប៉ាឡេស្ទីនពីទីក្រុង Jerusalem ទៅទស្សនកិច្ចនៅតំបន់ហ្គាស្សា៕