អ៊ីស្រាអែល​វាយ​ប្រហារ​តាម​អាកាស​លើតំបន់ហ្គាហ្សា នៃ​ហានិភ័យនៃជម្លោះរីករាលដាល

(VOVWORLD) - ស្ថានភាពតានតឹងរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនកំពុងប្រឈមនឹងហានិភ័យនៃការផ្ទុះឡើងជាជម្លោះថ្មីមួយ បន្ទាប់ពីអ៊ីស្រាអែលបានប្រកាសពីការចាប់ផ្តើមវាយប្រហារតាមអាកាស ប្រឆាំងនឹងគោលដៅនៃចលនាប្រដាប់អាវុធហាម៉ាសនៅតំបន់ហ្គាហ្សា។
អ៊ីស្រាអែល​វាយ​ប្រហារ​តាម​អាកាស​លើតំបន់ហ្គាហ្សា នៃ​ហានិភ័យនៃជម្លោះរីករាលដាល - ảnh 1អ៊ីស្រាអែលបានប្រកាសចាប់ផ្តើមការវាយប្រហារតាមអាកាស ទៅនៅតំបន់ហ្គាហ្សា។ (រូបថត៖ Anadolu)

នៅព្រឹកថ្ងៃទី ៧ ខែមេសា កងទ័ពអ៊ីស្រាអែលបានប្រកាសពីការចាប់ផ្តើមប្រតិបត្តិការយោធាមួយដែលមានឈ្មោះថា “បាតដៃខ្លាំងក្លា” ដោយវាយប្រហារទីតាំងមួយចំនួនរបស់ចលនាប្រដាប់អាវុធហាម៉ាសនៅតំបន់ហ្គាហ្សា។ ការវាយប្រហារនេះបានកើតឡើងបន្ទាប់ពីអ៊ីស្រាអែលត្រូវប្រឈមមុខនឹងការបាញ់រ៉ុក្កែតរាប់សិបគ្រាប់ពីភាគខាងត្បូងប្រទេសលីបង់កាលពីថ្ងៃទី ៦ ខែមេសា ក្នុងបរិបទដែលភាពតានតឹងរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនកាន់តែកើនឡើង បន្ទាប់ពីអ៊ីស្រាអែលបានបើកការវាយឆ្មក់លើវិហារអ៊ីស្លាម Al-Aqsa ។ បន្ទាប់ពីបញ្ចប់សម័យប្រជុំនៃគណៈរដ្ឋមន្ត្រីអ៊ីស្រាអែលស្តីពីបញ្ហាសន្តិសុខ និងនយោបាយ នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បានប្តេជ្ញានឹងធ្វើឱ្យសត្រូវរបស់អ៊ីស្រាអែល ត្រូវសងថ្លៃយ៉ាងធ្ងន់ធ្ងរ។ ក្នុងពេលជាមួយគ្នានោះ ចលនាហាម៉ាស់ក៏បានថ្កោលទោសអ៊ីស្រាអែល ឱ្យទទួលខុសត្រូវទាំងស្រុងចំពោះផលវិបាកនៃការវាយប្រហារតាមអាកាសទៅលើតំបន់ហ្គាហ្សា និងទីក្រុងហ្សេរុយសាឡឹម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ