អ៊ីស្រាអែលសម្រេចដំណើការបង្កើតរដ្ឋាភិបាលសម្ព័ន្ធភាព


អ៊ីស្រាអែលសម្រេចដំណើការបង្កើតរដ្ឋាភិបាលសម្ព័ន្ធភាព - ảnh 1
អ៊ីស្រាអែលសម្រេចដំណើការបង្កើតរដ្ឋាភិបាលសម្ព័ន្ធភាព (Image: VNA)

(VOVworld) – នាយប់ថ្ងៃទី ៦​ ឧសភា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក
Benjamin Netanyahu ទទួលបានកិច្ចព្រមព្រៀងចងសម្ព័ន្ធជាមួយដៃគូទី ៤
គឺគណៈបក្សស្តាំ និយម “ផ្ទះហ្ស៊ីប”  (JH) ដឹកនាំដោយលោក Naftali Bennett
ដែលអនុញ្ញត្តិឲ្យលោក Netanyahu បង្កើតរដ្ឋាភិបាលសម្ព័ន្ធភាពបន្ទាប់ពីការបោះ
ឆ្នោតរដ្ឋសភានៅប្រទេស នេះ នាថ្ងៃទី ១៧ មិនា កន្លងទៅ។ នាយករដ្ឋមន្ត្រី
Netanyahu បានជូនដំណឺងជាផ្លូវការ លទ្ធផលនៃការចរចារជាមួយប្រធានាធិ
បតីអ៊ីស្រាអែល លោក Reuven Rivlin។ តាមកិច្ចព្រមព្រៀងពោលខាងលើ
ថ្នាក់ដឹកនាំគណៈបក្ស JH លោក Naftali Bennett នឹងធ្វើជារដ្ឋមន្ត្រីក្រសួងអប់រំ
សមាជិកសភា Uri Ariel នឹងកាន់ដំណែងធ្វើជារដ្ឋមន្ត្រី ក្រសួងកសិកម្មនិង
សមាជិការសភាគណៈបក្ស JH លោកស្រី  Ayelet Shaked នឹងទទួលដំណែងធ្វើជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌នៃប្រទេសនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ