(VOVWORLD) - តាមសេចក្ដីជូនដំណឹងថា លោក Lieberman
បានកោះហៅកិច្ចប្រជុំរបស់ក្រុមប្រឹក្សាផែនការមេកំពូល នាថ្ងៃទី៨ មករា
ខាងមុខ ដើម្បីអនុម័តលើកម្មវិធីថ្មីអំពីការរៀបចំនិងលក់ផ្ទះសម្បែងនៅ
តំបន់ទាំងអស់ ចំណុះត្រើយខាងលិច៕
ទីប្រជុំជន Maale Adumim របស់អ៊ីស្រាអែលនៅត្រើយខាងលិច (រូបថត៖ AFP/TTXVN)
|
ខុទ្ទកាល័យរដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែលលោក Avigdor Lieberman នា
ថ្ងៃទី៤ មករា ឲ្យដឹងថា លោក Lieberman បានកោះហៅកិច្ចប្រជុំមួយរួមមានមន្ត្រី
ផ្នែកផែនការមេជាន់ខ្ពស់នាសប្ដាហ៍ខាងមុខ សំដៅពិភាក្សាអំពីការបើកទូលាយ
ទីប្រជុំជនជ្វីហ្វនៅត្រើយខាងលិច។ តាមសេចក្ដីជូនដំណឹងថា លោក Lieberman
បានកោះហៅកិច្ចប្រជុំរបស់ក្រុមប្រឹក្សាផែនការមេកំពូល នាថ្ងៃទី៨ មករា ខាងមុខ
ដើម្បីអនុម័តលើកម្មវិធីថ្មីអំពីការរៀបចំនិងលក់ផ្ទះសម្បែងនៅតំបន់ទាំងអស់
ចំណុះត្រើយខាងលិច៕