អ៊ីស្រាអ៊ែលហ៊ុំព័ទ្ធទីប្រជុំជនប៉ាឡេស្ទីននៅ Jerusalem ខាងកើត
(VOVworld)-នាថ្ងៃទី១៤តុលា អ៊ីស្រាអ៊ែលចាប់ផ្តើមបង្កើតប៉ុស្តិ៍ត្រួតពិនិត្យ នៅ ទីប្រជុំជនរបស់ជនប៉ាឡេស្ទីននៅ Jerusalem ខាងកើត ព្រមទាំងដាក់ពង្រាយ ទាហាននៅតាមខ្សែផ្លូវសំខាន់ៗ សំដៅទប់ទល់នឹងរលកវាយប្រហារកំពុងកើន
ឡើងជាលំដាប់។ កាយវិការនេះ បានប្រព្រឹត្តទៅក្រោយពីសេចក្តីសម្រេចរបស់
គណៈរដ្ឋមន្ត្រីនៃប្រទេសនេះ ក្នុងកាលៈទេសៈដែលផ្ទុះការវាយប្រហារដោយ អំពើងហឹង្សាមួយបណ្តាលឲ្យជនហ្សីពចំនួន៣នាក់ត្រូវស្លាប់នៅ Jerusalem ។ កងទ័ពអ៊ីស្រាអ៊ែលបានឲ្យដឹងថា ការបង្កើនអង្គភាពទ័ពសំដៅជួយកម្លាំង
ប៉ូលីស រក្សាសណ្តាប់ធ្នាប់និងរាំងស្កាត់រាល់ការវាយប្រហារដោយអំពើហឹង្សា៕