អ៊ីស្រាអែលអាចរំលោភឧក្រិដ្ឋកម្មសង្គ្រាមនៅដំបន់ហ្គាហ្សា
|
អ៊ីស្រាអែលអាចរំលោភឧក្រិដ្ឋកម្មសង្គ្រាមនៅដំបន់ហ្គាហ្សា (vietnamplus.vn) |
Vovworld-អង្គការតាមដានសិទ្ធិមនុស្ស (HRW) នាថ្ងៃទី១១កញ្ញាបានចាត់ទុក
ថា អ៊ីស្រាអែលអាចបានរំលោភលើឧក្រិដ្ឋកម្មសង្គ្រាមនៅដំបន់ហ្គាហ្សាមួយថ្ងៃ
ក្រោយពីកងទ័ពនៃប្រទេសនេះបានប្រកាសបើកការស៊ើបអង្កេតព្រហ្មទណ្ឌចំនួន
៥ចំពោះបណ្ដាករណីទាក់ទិនដល់បណ្ដាកំលាំងរបស់ Tel Aviv។
ក្នុងសេចក្តីប្រកាសមួយ HRW បានឲ្យដឹងថា ក្នុងករណីចំនួន៣ដែលគេបាន
ស៊ើបអង្កេតនោះ អ៊ីស្រាអែលបានបណ្ដាលការស្លាប់និងរងរបួសជាច្រើនចំពោះ
ជនស៊ីវិល រំលោភទៅលើច្បាប់សង្គ្រាម។ នោះជាការបាញ់កាំភ្លើងដាច់ដោយឡែកទៅលើសាលាចំនួន២របស់អង្គការសហប្រជាជាតិនៅភាគខាងជើងដំបន់ហ្គាហ្សានាថ្ងៃទី២៤និង៣០កក្កដា រួមជាមួយការវាយប្រហារដោយកាំជ្រួចតម្រង់ទៅលើសាលាផ្សេងទៀតរបស់អង្គការសហប្រជាជាតិនៅទីក្រុង Rafah ភាគខាងត្រូងដំបន់ហ្គាហ្សានាថ្ងៃទី៣សីហា៕