|
ទីប្រជុំជនហ្ស៊ីពមួយនៅត្រើយខាងលិច (រូបថត៖Reuters) |
(VOVworld) - កាសែត “Ha’aretz” របស់អ៊ីស្រាអ៊ែលនាថ្ងៃទី២៥ មករា ចុះផ្សាយថា
រដ្ឋអំណាចប្រទេសនេះបានអនុម័តលើផែនការកសាងផ្ទះសម្បែងថ្មីចំនួន១៥៣ខ្នង
នៅតំបន់ទីប្រជុំជននៅត្រើយខាងលិចនាសប្ដាហ៍កន្លងទៅ ក្រោយពីរយៈពេល១៨
ខែដែលការកសាងនោះត្រូវផ្អាក។ក្នុងអំឡុង២ឆ្នាំកន្លងទៅ រដ្ឋាភិបាលអ៊ីស្រាអ៊ែល
បានបដិសេធស្ទើរតែទាំងស្រុងអំពីការជំរុញផែនការសាងសង់ថ្មីនៅតំបន់ដែនដី
នានាក្រោមការកាន់កាប់ ដោយសារភ័យខ្លាចរដ្ឋអំណាចអាមេរិកនឹងឆ្លើយតបត
ដោយការបដិសេធប្រើប្រាស់សិទ្ធិ veto ចំពោះសេចក្ដីសំរេចចិត្តប្រឆាំង អ៊ីស្រា
អ៊ែលនៅក្រុមប្រឹកស្សាសន្តិសុខអ.ស.ប៕