អ៊ីស្លង់ប្រកាស បិទស្ថានទូតរបស់ខ្លួននៅរុស្ស៊ី

(VOVWORLD) - រដ្ឋាភិបាលអ៊ីស្លង់កាលពីថ្ងៃទី៩ មិថុនា បានប្រកាសពីការសម្រេចចិត្ត បិទស្ថានទូតរបស់ខ្លួនក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី។ នេះជាស្ថានទូតអ៊ីស្លង់មួយក្នុងចំណោមស្ថានទូតនៅបរទេសចំនួន ១៨ កន្លែង។ 
អ៊ីស្លង់ប្រកាស បិទស្ថានទូតរបស់ខ្លួននៅរុស្ស៊ី - ảnh 1ស្ថានទូតអ៊ីស្លង់នៅប្រទេសរុស្ស៊ី (ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានម៉ូស្គូ)

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋាភិបាលអ៊ីស្លង់ “ស្ថានភាពបច្ចុប្បន្នមិនអនុញ្ញាតឲ្យផ្នែកការទូតអ៊ីស្លង់បន្តប្រតិបត្តិការរបស់ស្ថានទូត នៅប្រទេសរុស្ស៊ីទេ”; ជាមួយគ្នានោះ បានសង្កត់ធ្ងន់ថា ការបិទបេសកកម្មការទូត “មិនមែនមានន័យថា ផ្ដាច់ទំនាក់ទំនងការទូតដែរ”។ រដ្ឋាភិបាលអ៊ីស្លង់ក៏បានស្នើឲ្យរុស្ស៊ីទម្លាក់ចំណាត់ថ្នាក់វត្តមានការទូតរបស់ស្ថានទូតនៅទីក្រុង Reykjavik។

សូមគូសបញ្ជាក់ថា អ៊ីស្លង់ជាអ្នកគាំទ្រទណ្ឌកម្មសហភាពអឺរ៉ុបដែលដាក់លើរុស្ស៊ីជុំវិញជម្លោះរុស្ស៊ីនិងអ៊ុយក្រែន។ ចំណែកខ្លួនវិញ រុស្ស៊ីបានបញ្ចូលអ៊ីស្លង់ក្នុងបញ្ជី "ប្រទេសដែលមិនរួសរាយរាក់ទាក់" របស់ខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ