អេស្ស៊ីបបានអនុម័តិផែនការពង្រីកព្រែកជីកស៊ុយអេស (Suez)

(VOVWORLD) - អេហ្ស៊ីបនឹងពង្រីកព្រែកជីកនេះបន្ថែម៤០ម៉ែត្រ ទៀត ពីបង្គោលគីឡូម៉ែត្រទី១២២ដល់ទី១៦២ ហើយថែមទាំងជីកឲ្យជ្រៅ បន្ថែមពី១៩-២១ម៉ែត្រសម្រាប់ព្រែកជីកនេះផងដែរ។ 
អេស្ស៊ីបបានអនុម័តិផែនការពង្រីកព្រែកជីកស៊ុយអេស (Suez) - ảnh 1នាវា Ever Given ជាប់គាំងនៅលើព្រែកជីកស៊ុយអេសកាលពីខែមិនាឆ្នាំ២០២១។ (រូបថត៖ CNA/VNA)

នាថ្ងៃទី១១ ឧសភា ប្រធានាធិបតីអេស្ស៊ីបលោក Abdel Fattah El-Sisi បានអនុម័តផែនការពង្រីកទំហំ និងជីកឲ្យបានជ្រៅបន្ថែមទៀតនៅភាគខាងត្បូងនៃព្រែកជីកស៊ុយអេស បន្ទាប់ពីហេតុការណ៍នាវា Ever Given ជាប់គាំងនៅលើព្រែកជីកស៊ុយអេសកាលពីខែមិនា ដែលបណ្តាលឲ្យស្ថានភាពចរាចរណ៍ឆ្លងកាត់ព្រែកជីកនេះត្រូវកកស្ទះជិតមួយសប្តាហ៍។

អាស្រ័យហេតុនេះបានជា អេហ្ស៊ីបនឹងពង្រីកព្រែកជីកនេះបន្ថែម៤០ម៉ែត្រ ទៀត ពីបង្គោលគីឡូម៉ែត្រទី១២២ដល់ទី១៦២ ហើយថែមទាំងជីកឲ្យជ្រៅ បន្ថែមពី១៩-២១ម៉ែត្រសម្រាប់ព្រែកជីកនេះផងដែរ។ តាមការគ្រោងទុក ផែនការពង្រីកទំហំនិងស្តារព្រែកជីកស៊ុយអេសនឹងអូសបន្លាយរយៈពេលអតិបរមា២ឆ្នាំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ