អាហ្គានីស្ថានកំទិចជនឧទ្ទាមទាក់ទិនដល់ IS ចំនួន២០នាក់
(VOVWORLD) - កងទ័ពអាហ្គានីស្ថានជូនបានដំណឹងថា ក្នុងចំណោមជនឧទ្ទាមនោះ មានមេដឹកនាំ IS ចំនួន២នាក់មានឈ្មោះ Mawlavi Turab និង Musa Khan។
ទាហានអាហ្គានីស្ថានមួយរូប (រូបថត៖ Xinhua/TTXVN) |
នាថ្ងៃទី៦ មករា ជនឧទ្ទាមយ៉ាងហោចណាស់២០នាក់ដែលមានការទាក់ទិន ដល់អង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាសត្រូវបានសម្លាប់ក្នុងករណីវាយប្រហារ តាមជើងអាកាសនៅស្រុក Alingar ខេត្ត Laghman ប៉ែកខាងកើតអាហ្គានីស្ថាន។ កងទ័ពអាហ្គានីស្ថានជូនបានដំណឹងថា ក្នុងចំណោមជនឧទ្ទាមនោះ មានមេដឹកនាំ IS ចំនួន២នាក់មានឈ្មោះ Mawlavi Turab និង Musa Khan។ កងទ័ពអាហ្គានីស្ថានបានឲ្យ ដឹងថែមទៀតថា មិនមានជនស៊ីវិលណាមួយដែលត្រូវរងផលប៉ះពាល់ដោយការវាយ ប្រហារពោលខាងលើនោះឡើយ៕