អាហ្គានីស្ថានជម្រុញយុទ្ធនាការប្រឆាំងភេរវកម្មនៅភាគខាងត្បូងប្រទេសនេះ

(VOVWORLD) - សេចក្តីជូនដំណឹងបានលើកច្បាស់ថាក្នុងបណ្តាយុទ្ធនាការដែល បានអូសបន្លាយរយៈពេល ១៤ ថ្ងៃកន្លងមកស្ថាប័នសន្តិសុខជាតិអាហ្គានីស្ថាន (NDS) បានវាយកំទេចក្រុម ភេរវកម្មចំនួន ៣ដែលស្លៀកសំលៀកបំពាក់របស់ តាលីបាន។
មជ្ឃដ្ឋានមន្ត្រីអាហ្គានីស្ថាននាថ្ងៃទី ៨ ខែ មេសាបានអោយដឹងថា កម្លាំងសន្តិសុខ បានវាយកំទេចក្រុមភេរវកម្មចំនួន ៣ ក្រុមនៅខេត្ត Kandahar ភាគខាងត្បូង ប្រទេសនេះ។សេចក្តីជូនដំណឹងបានលើកច្បាស់ថាក្នុងបណ្តាយុទ្ធនាការដែល បានអូសបន្លាយរយៈពេល ១៤ ថ្ងៃកន្លងមកស្ថាប័នសន្តិសុខជាតិអាហ្គានីស្ថាន (NDS) បានវាយកំទេចក្រុម ភេរវកម្មចំនួន ៣ដែលស្លៀកសំលៀកបំពាក់របស់ តាលីបាន។ សរុបមានការចាប់ខ្លួនចំនួន ២៧ ករណីដែលបានអនុវត្តនៅក្នុង បណ្តាការបង្ក្រាបនៅស្រុក Zharay ស្រុក Maywand ស្រុក Khakrizស្រុក Shah Wali Kot និងស្រុក  Miyanshin។ រាល់មុខសញ្ញាត្រូវចាប់ខ្លួនគឺជាជនឈរនៅខាង ក្រោយបណ្តាការវាយប្រហារអត្តឃាតនិងសកម្មភាពភេរវកម្មនៅខេត្ត Kandahar ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ