អាហ្គានីស្ថានមានសុទិដ្ឋិនិយមអំពីការជួយឧបត្ថម្ភរបស់ប៉ាគីស្ថានក្នុងការប្រយុទ្ធប្រឆាំងលទ្ធិភេរវកម្ម

(VOVWORLD) - បណ្ដាមន្ត្រីសន្តិសុខជាន់ខ្ពស់អាហ្គមនីស្ថានបានឲ្យដឹងថា៖ ប្រទេសនេះមានសុទិដ្ឋិនិយមចំពោះកិច្ចសន្យារបស់ប៉ាគីស្ថានក្នុងការប្រយុទ្ធប្រឆាំង លទ្ធិភេរវកម្ម។ 
អាហ្គានីស្ថានមានសុទិដ្ឋិនិយមអំពីការជួយឧបត្ថម្ភរបស់ប៉ាគីស្ថានក្នុងការប្រយុទ្ធប្រឆាំងលទ្ធិភេរវកម្ម - ảnh 1 អាហ្គានីស្ថានមានសុទិដ្ឋិនិយមអំពីការជួយឧបត្ថម្ភរបស់ប៉ាគីស្ថានក្នុងការប្រយុទ្ធប្រឆាំងលទ្ធិភេរវកម្ម

(VOVworld) – បណ្ដាមន្ត្រីសន្តិសុខជាន់ខ្ពស់អាហ្គមនីស្ថានបានឲ្យដឹងថា៖ ប្រទេសនេះមានសុទិដ្ឋិនិយមចំពោះកិច្ចសន្យារបស់ប៉ាគីស្ថានក្នុងការប្រយុទ្ធប្រឆាំង លទ្ធិភេរវកម្ម។ ថ្លែងមតិនៅសន្និសីទកាសែតមួយនៅរដ្ឋធានី Kabul នាថ្ងៃទី ១ កុម្ភៈ ថ្នាក់ដឹកនាំស្ថាប័នចារកម្មចំណុះនាយកដ្ឋានសន្តិសុខជាតិអាហ្គានីស្ថាន លោក  Mohammad Maoum Stanikzai និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Wais Ahmad Barmak បានជូនដំណឹងថា៖ Islamabad បានសន្យាសហប្រតិបត្តិការជា មួយ Kabul អនុវត្តវិធានការណ៍ប្រឆាំងនឹងភេរវជនដែលត្រូវបានសង្ស័យទាក់ទិន ដល់ការវាយប្រហារណ៍ដ៏បង្ហូរឈាមនាពេលថ្មីៗនេះនៅអាហ្គានីស្ថាន។ លោក Stanikzai បានឲ្យដឹងថា៖ គណៈប្រតិភូមួយរបស់ប៉ាគីស្ថាននឹងទៅបំពេញការងារ នៅរដ្ឋធានី Kabul ដើម្បីផ្លាស់ប្តូរអំពីទីតាំងលួចលាក់ខ្លួនរបស់ក្រុមភេរវកម្មនៅស្រុក Chaman ប៉ាគីស្ថាន៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ