អាហារូបករណ៍ជាង៧៥០០ចំណែកត្រូវបានប្រគល់ជូនកុមារនៅខេត្តក្រុងទាំង៦៣

អាហារូបករណ៍ជាង៧៥០០ចំណែកត្រូវបានប្រគល់ជូនកុមារនៅខេត្តក្រុងទាំង៦៣ - ảnh 1
លោកស្រីអនុប្រធានរដ្ឋ Nguyen Thi Doan ប្រគល់អាហារូបករណ៍ជូនបណ្ដាសិស្សានុសិស្ស
(រូបថត៖vietnamplus)

(VOVworld) - ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៦៨នៃទិវាយុទ្ធជនពិការ
យុទ្ធជនពលី (ថ្ងៃទី២៧ កក្កដា) នាថ្ងៃទី១២ កក្កដា នៅខេត្ត Ninh Binh និងខេត្ត
Nam Dinh ភាគខាងជើងវៀតណាម អនុប្រធានរដ្ឋវៀតណាមលោកស្រី​Nguyen Thi
Doan និងជាប្រធានក្រុមប្រឹក្សាគាំពារមូលនិធិគាំពារកុមារវៀតណាម បានអញ្ជើញ
ទៅសាកសួរសុខទុក្ខនិងចែកជូនអំណោយដល់កុមារដែលមានស្ថានភាពរស់នៅ
លំបាកពិសេស។នៅខេត្ត Ninh Binh លោកស្រី Nguyen Thi Doan បានប្រគល់អាហា
រូបករណ៍ “រួមជាមួយកុមារមកសាលា” ចំនួន២០០ចំណែកដែលមានតំលៃចំនួន២
លានដុង​(ជិត១០០ដុល្លាអាមេរិក​) ១ចំណែក ជូនសិស្សានុសិស្សនានាដែលជាកូន
ចៅរបស់យុទ្ធជនព្រំដែន កោះសមុទ្រ កូនចៅរបស់យុទ្ធជនពិការ និងជាសិស្សា
នុសិស្សក្រីក្រឈានឡើងរៀនសូត្រពូកែនៃខេត្ត Ninh Binh និងខេត្ត Nam Dinh។

អាហារូបករ “រួមជាមួយកុមារមកសាលា” ត្រូវបានអនុប្រធានរដ្ឋលោកស្រី​Nguyen
Thi Doan បំផុសឡើងកាលពីឆ្នាំ២០១២។រហូតមកដល់ពេលនេះ កម្មវិធីនេះបាន
ប្រគល់អាហារូបករជាង៧៥០០ចំណែកជូនកុមារនៅខេត្តក្រុងទាំង៦៣លើទូទាំង
ប្រទេសដោយមានតំលៃសរុបជិត២៣ពាន់លានដុង (ស្មើរនឹងជាង១លានដុល្លា
អាមេរិក) ជួយឲ្យកុមាររាប់ពាន់នាក់មានឱកាសទៅសាលារៀន ឆ្ពោះទៅអនាគត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ