|
លោកស្រីអនុប្រធានរដ្ឋ Nguyen Thi Doan ប្រគល់អាហារូបករណ៍ជូនបណ្ដាសិស្សានុសិស្ស
(រូបថត៖vietnamplus) |
(VOVworld) - ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៦៨នៃទិវាយុទ្ធជនពិការ
យុទ្ធជនពលី (ថ្ងៃទី២៧ កក្កដា) នាថ្ងៃទី១២ កក្កដា នៅខេត្ត Ninh Binh និងខេត្ត
Nam Dinh ភាគខាងជើងវៀតណាម អនុប្រធានរដ្ឋវៀតណាមលោកស្រីNguyen Thi
Doan និងជាប្រធានក្រុមប្រឹក្សាគាំពារមូលនិធិគាំពារកុមារវៀតណាម បានអញ្ជើញ
ទៅសាកសួរសុខទុក្ខនិងចែកជូនអំណោយដល់កុមារដែលមានស្ថានភាពរស់នៅ
លំបាកពិសេស។នៅខេត្ត Ninh Binh លោកស្រី Nguyen Thi Doan បានប្រគល់អាហា
រូបករណ៍ “រួមជាមួយកុមារមកសាលា” ចំនួន២០០ចំណែកដែលមានតំលៃចំនួន២
លានដុង(ជិត១០០ដុល្លាអាមេរិក) ១ចំណែក ជូនសិស្សានុសិស្សនានាដែលជាកូន
ចៅរបស់យុទ្ធជនព្រំដែន កោះសមុទ្រ កូនចៅរបស់យុទ្ធជនពិការ និងជាសិស្សា
នុសិស្សក្រីក្រឈានឡើងរៀនសូត្រពូកែនៃខេត្ត Ninh Binh និងខេត្ត Nam Dinh។
អាហារូបករ “រួមជាមួយកុមារមកសាលា” ត្រូវបានអនុប្រធានរដ្ឋលោកស្រីNguyen
Thi Doan បំផុសឡើងកាលពីឆ្នាំ២០១២។រហូតមកដល់ពេលនេះ កម្មវិធីនេះបាន
ប្រគល់អាហារូបករជាង៧៥០០ចំណែកជូនកុមារនៅខេត្តក្រុងទាំង៦៣លើទូទាំង
ប្រទេសដោយមានតំលៃសរុបជិត២៣ពាន់លានដុង (ស្មើរនឹងជាង១លានដុល្លា
អាមេរិក) ជួយឲ្យកុមាររាប់ពាន់នាក់មានឱកាសទៅសាលារៀន ឆ្ពោះទៅអនាគត៕