អាហ្វ្រិកខាងត្បូង៖ គណៈបក្ស ANC ប្រកាសកម្មវិធីនយោបាយប្រគួតប្រជែងសម្លេងគាំទ្រ
|
ប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក Jacob Juma និងសមាជិកនៃគណៈបក្ស ANC
(Image: Vietnam+) |
(VOVworld) – នាថ្ងៃទី ១១ មករា គណៈបក្សមហាសន្និបាតប្រជាជាតិអាហ្វ្រិក (ANC) កាន់អំណាចនៅអាហ្វ្រិកខាងត្បូងបានប្រកាសកម្មវិធីនយោបាយប្រគួតប្រជែង
សម្លេងគាំទ្រក្នុងការបោះឆ្នោតសកលនាពេលខាងមុខនៅប្រទេសនេះ។ ក្នុងនោះ កម្មវិធីនយោបាយសង្កត់ធ្ងន់ទៅលើអាទិភាពកសាងខឿនសេដ្ឋកិច្ចលើគ្រប់វិស័យ
មួយកាត់បន្ថយកំរិតបាត់អាជីពភាពក្រីក្រនិងអសមភាពក្នុងសង្គម។ ដើម្បីអនុវត្ត
គោលដៅពោលខាងលើ ANC និងប្រមូលផ្តុំអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចលើគ្រប់វិស័យ
តាមបណ្ដាកម្មវិធីដែលត្រូវបាននាំចេញក្នុងផែនការអភិវឌ្ឍន៍ប្រទេសជាតិ (NDP) ដែលរដ្ឋាភិបាលអាហ្វ្រិកខាងត្បូងបានប្រកាសនាឆ្នាំ ២០១៣។ តាមនោះរដ្ឋាភិបាល
នៃប្រទេសនេះនឹងបង្កើនការវិនិយោគអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ផ្គត់ផ្គង់ផ្ទះស្នាក់
នៅនិងបណ្ដាសេវ៉ាកម្មសារវ័ន្នសំរាប់ប្រជាជន ជាដើម។ ANC ក៏បានសន្យាកែលំអរ
សេវ៉ាកម្មសុខាភិបាលអប់រំនិងលើកកំពស់លក្ខណៈ រស់នៅរបស់ជនជាតិពណ៌រ
សម្បូល៕