អាហ្វ្រិកខាងត្បូងជឿជាក់លើដំណើរការសន្តិភាពនៅអ៊ុយក្រែនដំណើរការដោយបេសកកម្មអាហ្វ្រិក

(VOVWORLD) - ការិយាល័យរបស់ប្រធានាធិបតីអាហ្រ្វិកខាងត្បូង Cyril Ramaphosa កាលពីម្សិលមិញ (១៨មិថុនា) បានឲ្យដឹងថា ដំណើរទស្សនកិច្ចនៃបេសកកម្មសន្តិភាពអាហ្វ្រិកទៅកាន់រុស្ស៊ី និងអ៊ុយក្រែន បានត្រួសត្រាយផ្លូវសម្រាប់ជំរុញការដំណោះស្រាយដោយសន្តិវិធីនៃជម្លោះរុស្ស៊ី-អ៊ុយក្រែន។

អាហ្វ្រិកខាងត្បូងជឿជាក់លើដំណើរការសន្តិភាពនៅអ៊ុយក្រែនដំណើរការដោយបេសកកម្មអាហ្វ្រិក - ảnh 1ទិដ្ឋភាពទូទៅនៃកិច្ចប្រជុំរវាងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងគណៈប្រតិភូមេដឹកនាំអាហ្វ្រិកនៅទីក្រុង Strelna នៅខាងក្រៅទីក្រុង Saint Petersburg (រុស្ស៊ី) ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៣ (រូបថត៖ AFP/TTXVN)

យោងតាមសេចក្តីប្រកាស បេសកកម្មអាហ្រ្វិកបានគូសបញ្ជាក់ពីកត្តាចាំបាច់មួយចំនួន ដើម្បីដឹកនាំរុស្ស៊ី និងអ៊ុយក្រែន ឆ្ពោះទៅរកសន្តិភាព ដូចជា៖ កាត់បន្ថយជម្លោះ; ដោះលែងអ្នកទោសសង្គ្រាម និងកុមារ ដោយអនុលោមតាមគោលការណ៍នៃធម្មនុញ្ញនៃអង្គការសហប្រជាជាតិស្តីពីអធិបតេយ្យភាព; ជំនួយមនុស្សធម៌ និងការស្ថាបនាឡើងវិញក្រោយសង្គ្រាម។

បេសកម្មសន្តិភាពនៃមេដឹកនាំអាហ្រ្វិករួមមានប្រធានាធិបតីកូម៉ូរ៉ូ អាហ្វ្រិកខាងត្បូង សេណេហ្គាល់ ហ្សាំប៊ី នាយករដ្ឋមន្រ្តីអេហ្ស៊ីប បេសកជនពិសេសរបស់ប្រធានាធិបតីសាធារណរដ្ឋកុងហ្គោ និងបេសកជនពិសេសរបស់ប្រធានាធិប តីអ៊ូហ្គង់ដា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ