អាហ្វ្រិកខាងលិចក្លាយទៅជាដែនសមុទ្រគ្រោះថ្នាក់បំផុតលើពិភពលោក
(VOVWORLD) -តាមរបាយការណ៍ប្រចាំឆ្នាំ ស្ដីពីស្ថានភាពចោរប្លន់តាមសមុទ្រលើពិភពលោករបស់អង្គការ One Earth Future ដែលបានប្រកាសនាថ្ងៃទី ១៩ ខែមិថុនា ថាក្នុងឆ្នាំ២០១៨ នៅអាហ្វ្រិកខាងលិច បានកើតមានឡើងករណីចោរប្លន់តាមសមុទ្រចំនួន ១១២ ករណី កើនប្រមាណ ១០ % បើធៀបនឹងឆ្នាំ ២០១៧ និង ៥០% ធៀបនឹងឆ្នាំ ២០១៥។
អាហ្វ្រិកខាងលិចក្លាយទៅជាដែនសមុទ្រគ្រោះថ្នាក់បំផុតលើពិភពលោក |
នាបច្ចុប្បន្ននេះ ដែនសមុទ្រនៅអាហ្វ្រិកខាងលិចត្រូវបានចាត់ទុកជាតំបន់គ្រោះថ្នាក់បំផុតលើពិភពលោក ចំពោះបណ្ដាមធ្យោបាយនាវាចរណ៍ ដែលបង្កឡើងដោយពួកចោរសមុទ្រ។ ក្នុងបរិបទ ដែលករណីចោរប្លន់តាមសមុទ្រមាននិន្នាការថយចុះយ៉ាងខ្លាំងលើពិភពលោកនោះ ប៉ុន្តែករណីនេះកាន់តែកើនឡើងនៅអាហ្វ្រិកខាងលិចទាំងទ្រង់ទ្រាយ និងបរិមាណ។
តាមរបាយការណ៍ប្រចាំឆ្នាំ ស្ដីពីស្ថានភាពចោរប្លន់តាមសមុទ្រលើពិភពលោករបស់អង្គការ One Earth Future ដែលបានប្រកាសនាថ្ងៃទី ១៩ ខែមិថុនា ថាក្នុងឆ្នាំ២០១៨ នៅអាហ្វ្រិកខាងលិច បានកើតមានឡើងករណីចោរប្លន់តាមសមុទ្រចំនួន ១១២ ករណី កើនប្រមាណ ១០ % បើធៀបនឹងឆ្នាំ ២០១៧ និង ៥០% ធៀបនឹងឆ្នាំ ២០១៥៕