អាហ្វ្រិកឆ្ពោះទៅការបង្កើតទីផ្សារួម

(VOVworld)-មន្ត្រីជាន់ខ្ពស់នៃប្លុកសេដ្ឋកិច្ចនៅអាហ្វ្រិក រួមមានសហគមន៍
អាហ្វ្រិកខាងកើត សហគមន៍អភិវឌ្ឍន៍អាហ្វ្រិកភាគត្បូង និងប្លុកទីផ្សាររួម
ខាង កើតនិងត្បូងរបស់អាហ្វ្រិក (EAC, SADC​និង COMESA) បានបើកកិច្ច
ប្រជុំនៅ អេហ្ស៊ីប ដែលស្តីអំពីប្រព័ន្ធពាណិជ្ជកម្មឯកភាព សំដៅឆ្ពោះទៅ
ការបង្កើតទីផ្សារ ១នៅទ្វីបនេះ។ កិច្ចប្រជុំបានប្រព្រឹត្តទៅនាថ្ងៃទី៧មិថុនា
នុងក្របខ័ណ្ឌនៃសន្និ សីទ​កំពូលប្លុកទាំងបីនេះ ចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី១០
មិថុនា​នៅ Sharm El-Sheikh របស់អេហ្ស៊ីប។ តាមគំរោង ថ្នាក់ដឹកនាំនៃ
ប្រទេសជាសមាជិកនៃប្លុកទាំង៣ពោល ខាងលើចំនួន២៦ប្រទេស នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម ត្រីភាគី ( TFTA) នាថ្ងៃទី
១០មិថុនាខាងមុខ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ