អាហ្វហ្គានីស្ថាន៖ ក្រុមតាលីបង់អះអាងថាគោរពតាមកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក
(VOVWORLD) - មេដឹកនាំតាលីបង់លោក Haibatullah Akhundzada បានអះអាងថាកងកម្លាំងនេះគោរពតាមកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រជាមួយសហរដ្ឋអាមេរិកទោះបីជារងការចោទប្រកាន់ថាបានធ្វើការវាយប្រហាររាប់ពាន់ករណីនៅប្រទេសអាហ្វហ្គានីស្ថានចាប់តាំងពីកិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខាកាលពីខែកុម្ភៈមកក៏ដោយ។
ក្រុមខ្មាន់កាំភ្លើងតាលីបង់នៅតំបន់ Bakwah ខេត្ត Farah ប្រទេសអាហ្វហ្គានីស្ថាន (រូបថតៈ AFP / TTXVN) |
នៅក្នុងសេចក្តីប្រកាសមួយកាលពីថ្ងៃទី ២០ ខែឧសភា លោក Akhundzada បានលើកច្បាស់ថា កម្លាំងនេះបានគោរពតាមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាជាមួយសហរដ្ឋអាមេរិក និងបានដាស់តឿនទីក្រុងវ៉ាស៊ីនតោន«កុំខកខាននូវឱកាស» ដែលកិច្ចព្រមព្រៀងនេះបាននាំមកដើម្បីបញ្ចប់សង្គ្រាមរ៉ាំរ៉ៃនៅប្រទេសអាហ្វហ្គានីស្ថាន។
ចំណែកឯបេសកជនពិសេសរបស់សហរដ្ឋអាមេរិកទទួលបន្ទុកបញ្ហាប្រទេសអាហ្វហ្គានីស្ថានវិញ លោក Zalmay Khalilzad បានឲ្យដឹងថាលោកបានទទួលការសន្យាដែលស្រដៀងនឹងកិច្ចព្រមព្រៀងដែលភាគីទាំងពីរសម្រេចបាន នៅពេលដែលលោកបានជួបជាមួយប្រធានក្រុមអ្នកចរចាតាលីបង់ គឺលោក Mullar Baradar នៅប្រទេសកាតា។ លោកក៏បានគូរបញ្ជាក់ថាគប្បី បញ្ចប់អំពើហឹង្សារវាងភាគីពាក់ព័ន្ធដើម្បីចៀសវាងពីការបង្កគ្រោះថ្នាក់ដល់ជនស៊ីវិលនិងបញ្ចប់ជម្លោះប្រដាប់អាវុធផងដែរ៕