អាហ្វហ្គានីស្ថាន៖ ក្រុមមន្ត្រីសំខាន់ៗក្នុងរដ្ឋាភិបាលថ្មីមានវត្តមាននៅទីក្រុងកាប៊ុល

(VOVWORLD) - មន្ត្រីមួយចំនួន ដែលរំពឹងថានឹងដើរតួយ៉ាងសំខាន់នៅក្នុងរដ្ឋាភិបាលថ្មីរបស់អាហ្វហ្គានីស្ថាន បានមកដល់ទីក្រុងកាប៊ុល ក្នុងបរិបទដែលការប្រកាសពីសមាជិករដ្ឋាភិបាលនៅក្នុងដំណាក់កាលរៀបចំចុងក្រោយ។

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រនៅថ្ងៃទី ៣ ខែកញ្ញាបានស្រង់សម្តីរបស់មន្រ្តីតាលីបង់ថា លោក Baradar ប្រធានផ្នែកនយោបាយរបស់តាលីបង់នឹងដឹកនាំរដ្ឋាភិបាលថ្មី។ មេដឹកនាំសាសនាកំពូលរបស់តាលីបង់លោក Haibatullah Akhundzada នឹងទទួលបន្ទុកកិច្ចការសាសនានិងអភិបាលកិច្ចក្នុងក្របខ័ណ្ឌសាសនាអ៊ីស្លាម។ យោងតាមប្រភពនានា រដ្ឋាភិបាលរំពឹងថានឹងមានក្រសួងចំនួន ២៥ និងក្រុមប្រឹក្សាប្រឹក្សារបស់អ្នកប្រាជ្ញមូស្លីមចំនួន ១២ នាក់។

សហគមន៍អន្តរជាតិចាប់អារម្មណ៍ថា តើតាលីបង់នឹងបំពេញការប្តេជ្ញាចិត្តរបស់ពួកគេចំពោះការដឹកនាំថ្មីនេះយ៉ាងដូចម្តេច? សហភាពអឺរ៉ុប (EU) បានប្រកាសថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការជាមួយរដ្ឋាភិបាលថ្មីនៅទីក្រុងកាប៊ុល ប៉ុន្តែទំហំនៃកិច្ចសហប្រតិបត្តិការនឹងអាស្រ័យលើ “សុឆន្ទៈរបស់ក្រុមតាលីបង់ ដើម្បីបំពេញលក្ខខណ្ឌមួយចំនួន” ក្នុងនោះមានការបង្កើតរដ្ឋាភិបាលអន្តរកាល តាមរយៈការចរចាជាមួយកងកម្លាំងនយោបាយទាំងអស់នៅអាហ្វហ្គានីស្ថាន។

នៅថ្ងៃទី ៣ ខែកញ្ញា អង្គការសហប្រជាជាតិបានប្រកាសថា ខ្លួនបានបន្តការហោះហើរមនុស្សធម៌ទៅកាន់តំបន់ជាច្រើននៃប្រទេសអាហ្វហ្គានីស្ថាន ដោយភ្ជាប់រដ្ឋធានីអ៊ីស្លាម៉ាបាដរបស់ប៉ាគីស្ថានជាមួយតំបន់ Mazar-i-Sharif នៅភាគខាងជើងអាហ្វហ្គានីស្ថាន និង Kandahar នៅភាគខាងត្បូងនៃប្រទេសនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ