អាហ្វហ្គានីស្ថាន- មេដឹកនាំតាលីបង់ម្នាក់និងអង្គរក្សត្រូវបានស្លាប់នៅក្នុងការផ្ទុះគ្រាប់បែក

(VOVWORLD) - នាថ្ងៃទី ១៩ ខែមីនា កងទ័ពអាហ្វហ្គានីស្ថានបានជូនដំណឹងថាមានគ្រាប់បែកដាក់នៅតាមដងផ្លូវមួយ បានផ្ទុះ ដែលបណ្តាលឲ្យមេដឹកនាំតាលីបង់ម្នាក់ក្នុងតំបន់ និងអង្គរក្សម្នាក់ទៀតត្រូវបាត់បង់ជីវិតនៅខេត្ត Nangarhar ភាគខាងកើតប្រទេសនេះ។
អាហ្វហ្គានីស្ថាន- មេដឹកនាំតាលីបង់ម្នាក់និងអង្គរក្សត្រូវបានស្លាប់នៅក្នុងការផ្ទុះគ្រាប់បែក - ảnh 1 មន្ត្រីសន្តិសុខអាហ្វហ្គានីស្ថាននៅកាប៊ុល (រូបថត៖ THX / TTXVN)

ហេតុការណ៍នេះបានកើតឡើងកាល ពីព្រឹកថ្ងៃទី ១៩ ខែមីនានៅលើដងផ្លូវក្នុងស្រុក Shirzad ដ៏អស្ថិរភាព ដែលធ្វើឱ្យមេដឹកនាំតាលីបង់ Mawlawi Zaker និងអង្គរក្សម្នាក់ទៀត ត្រូវបានស្លាប់នៅនឹងកន្លែងកើតហេតុណ៍តែម្តង។ រថយន្តរបស់ក្រុមឧទ្ទាមទាំងនេះក៏ត្រូវបានបំផ្លាញផងដែរនៅក្នុងការផ្ទុះនេះ។

នាថ្ងៃដដែលនោះ មជ្ឈដ្ឋានមន្ត្រី អាហ្វហ្គានីស្ថានបានឲ្យដឹងថា ក្រុមឧទ្ទាមមានចំនួន ៣០ នាក់ ដែលមានទំនាក់ទំនងជាមួយក្រុមភេរវកររដ្ឋអ៊ីស្លាមស្វ័យប្រកាស (IS) បានចុះចាញ់ចំពោះមុខកងកម្លាំងសន្តិសុខនៅខេត្ត Laghman ភាគខាង  កើតប្រទេសនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ