|
អាហ្វហ្គានីស្ថានកំណត់ថ្ងៃប្រកាសលទ្ធផលបោះឆ្នោតប្រធានាធិតី |
(VOV)_ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតេករាជ្យ (IEC) អាហ្វហ្គា នីស្ថាន លោក Ahmad Yousuf Nouristani នាថ្ងៃទី ២កក្កដា បានជូនដំណឹងថា៖
លទ្ធផល ដំបូងនៃការបោះឆ្នោតប្រធានាធិបតីវង់ទី២ នឹងបានប្រកាសថ្ងៃទី៧
កក្កដា និងលទ្ធផល ចុងក្រោយនឹងបានប្រកាសថ្ងៃទី២៤ សីហាខាងមុខនេះ។
ថ្លែងមតិចំពោះបណ្ដាអ្នកយកព័ត៍មាន លោក Ahmad Yousuf Nouristani បាន
អោយដឹងថា៖តាមផែនការ លទ្ធផលបោះឆ្នោតដើមដំបូងនឹងបានប្រកាសថ្ងៃទី២ កក្កដា ប៉ុន្តែត្រូវផ្អាក់ដល់ថ្ងៃទី៧ កក្កដា ដើម្បី IEC ពិនិត្យឡើងវិញ ធានាតម្លាភាព របស់ការងាររាប់សន្លឹកឆ្នោត។
ដោយគ្មានបេក្ខជនណាមួយដណ្ដើមបានសម្លេងគាំទ្រជាង៥០% ក្នុងការបោះ ឆ្នោតថ្ងៃទី៥ មេសា ដូច្នេះវង់ទី២នេះត្រូវបានរៀបចំឡើងនាថ្ងៃទី ១៤ មិថុនា កន្លងទៅ រវាងបេក្ខជនចំនួន២រូប គឺ៖អតីតរដ្ឋមន្ត្រីការបរទេស Abdullah Abdullah និងអតីតអ្នក
ជំនាញ ការសេដ្ឋកិច្ចរបស់ធនាគារពិភពលោក Ashraf Ghani ដែរ៕