អាហ្វហ្គានីស្ថានចាប់ផ្តើមការបោះឆ្នោតប្រធានាធិបតីនិងរដ្ឋអំណាចតំបន់

អាហ្វហ្គានីស្ថានចាប់ផ្តើមការបោះឆ្នោតប្រធានាធិបតីនិងរដ្ឋអំណាចតំបន់ - ảnh 1
រូបថតបេក្ខជនសម្រាប់ការបោះឆ្នោតប្រធានាធិបតីនិងរដ្ឋអំណាចមូលដ្ឋាន
នៅអាហ្វហ្គានីស្ថាន​(រូបថតៈ MANUA)


(VOVworld)-នាវេលាម៉ោង៧ព្រឹកថ្ងៃទី៥មេសា (ម៉ោងតំបន់)អ្នកបោះឆ្នោតលើទូទាំង
ប្រទេសអាហ្វហ្គានីស្ថានបានទៅបោះឆ្នោតប្រធានាធិបតីនិងរដ្ឋអំណាច​មូលដ្ឋាន គូសសញ្ញាឲ្យការផ្ទេប្តូរសិទ្ធិអំណាចដោយប្រជាធិបតេយ្យនៅ ប្រទេសអាស៊ី
កណ្តាលនេះជាលើកដំបូង គិតតាំងពីរដ្ឋអំណាចតាលីបង់ត្រូវផ្តួលរំលំ កាលពីឆ្នាំ
២០០១មក។ តាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតអាហ្វហ្គានី​ស្ថាន មានអ្នកបោះឆ្នោតចំនួន១២លាននាក់ ក្នុងនោះ៣៥%ជានារី មានលក្ខណៈគ្រប់
គ្រាន់ដើម្បីទៅបោះឆ្នោតលើកនេះ។ ការរាប់សន្លឹកឆ្នោតនឹងដំណើការពីថ្ងៃ ទី៦
ដល់ថ្ងៃ២០មេសា ហើយលទ្ធផលចុងក្រោយនឹងជូនដំណឹងនាថ្ងៃទី ១៤ឧសភា
ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ