អាហ្វហ្គានីស្ថានដាក់ពង្រាយកងទ័ពចំនួន 54.000 នាក់ដើម្បីធានាសន្តិសុខ សំរាប់ការបោះឆ្នោត

(VOVWORLD) - នាថ្ងៃទី៤ ខែតុលា រដ្ឋអំណាចអាហ្វហ្គានីស្ថាន បានឲ្យដឹងថាប្រទេសនេះ នឹងដាក់ពង្រាយទាហានយ៉ាងហោចណាស់មានចំនួន 54.000 នាក់ ដើម្បីធានា សន្តិសុខសម្រាប់ការបោះឆ្នោតរដ្ឋសភានិងក្រុមប្រឹក្សានៅមូលដ្ឋានដែលគ្រោងនឹងប្រព្រឹត្តិទៅនៅចុងខែនេះ។
អាហ្វហ្គានីស្ថានដាក់ពង្រាយកងទ័ពចំនួន 54.000 នាក់ដើម្បីធានាសន្តិសុខ សំរាប់ការបោះឆ្នោត - ảnh 1 អាហ្វហ្គានីស្ថានដាក់ពង្រាយកងទ័ពចំនួន 54.000 នាក់ដើម្បីធានាសន្តិសុខ សំរាប់ការបោះឆ្នោត

ថ្លែងមតិទៅកាន់អ្នកសារព័ត៌មាន អ្នកនាំពាក្យក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថាន លោក Nasrat Rahimi បានឲ្យដឹងថា កងកម្លាំងសន្តិសុខនិង ការពារជាតិ អាហ្គានីស្ថាន ត្រូវបានបញ្ជាឲ្យ រក្សាសណ្ដាប់ធ្នាប់និងសន្តិសុខ សម្រាប់ការបោះ ឆ្នោតរដ្ឋសភានិងក្រុមប្រឹក្សាមូលដ្ឋាន។ ទាហានមានប្រមាណ 54.000 នាក់ នឹងត្រូវដាក់     ពង្រាយដើម្បីធានាសន្តិសុខនិងសុវត្ថិភាពសម្រាប់ នៅមណ្ឌល បោះឆ្នោតចំនួន 5.100 ព្រមទាំងបេក្ខជននិងសកម្មភាពរកសម្លេងបោះឆ្នោតរបស់ គេផងដែរ។ លោក Rahimi ក៏បានស្នើឲ្យបេក្ខជន ជួយចែករំលែកព័ត៌មានជា មួយកងកម្លាំង សន្តិសុខមុនពេលរៀបចំយុទ្ធនាការឃោសនាបោះឆ្នោតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ