អាហ្វហ្គានីស្ថាន៖តាលីបង់វាយប្រហារព្រលានយន្តហោះនៅរដ្ឋធានី
|
ប៉ូលីស្តអាហ្វហ្គានីស្ថាន (រូបថតៈ Reuters) |
(VOVworld)-នាថ្ងៃទី១២ឧសភា ពួកឧទ្ទាមតាលីប៉ង់បានអនុវត្តន៍ការវាយប្រហារ
ចំនួន២តម្រង់ទៅលើព្រលានយន្តហោះអន្តរជាតិនៅទីក្រុង Kabul របស់អាហ្វហ្គានី
ស្ថាននិងមូលដ្ឋានយោធានធំបំផុតរបស់អាមេរិកប្រចាំនៅជិតទីក្រុងKabul ផងដែរ។
នេះត្រូវបានចាត់ទុកជាសកម្មភាពដំបូងក្នុងយុទ្ធនាការវាយប្រហារជា ប្រចាំឆ្នាំរបស់
តាលីបង់ក្នុងរដូវផ្ការីក។ ក្រសួងមហាផ្ទៃរបស់អាហ្វហ្គានីស្ថានឲ្យដឹងថា គ្រាប់រុកកែត
ចំនួន២គ្រាប់បានធ្លាក់នៅខាងក្រៅព្រលានយន្តហោះអន្តរជាតិ Kabul ហើយគ្មាន
មនុស្សស្លាប់និងរងរបួសឡើយ។ ក្នុងពេលនោះ កម្លាំងសម្ព័ន្ធមិត្ត ដឹកនាំដោយ
អាមេរិកបានឲ្យដឹងថា គ្រាប់រុកកែតចំនួន៤គ្រាប់ត្រូវធ្លាក់ចូលមូលដ្ឋានយោធា
Bagram របស់អាមេរិកនៅជិតរដ្ឋធានី Kabul ។ហើយការវាយប្រហារនេះក៏គ្មាន
មនុស្សស្លាប់និងរងរបួសដែរ។
កងកម្លាំងតាលីបង់នៅអាហ្វហ្គានីស្ថានប្រកាសថា ចាប់ផ្តើម “យុទ្ធនាការ វាយប្រហានារដូវផ្ការីក”ជារៀងរាល់ឆ្នាំ។ គោលដៅវាយប្រហារនេះគឺតម្រង់ទៅ លើមូលដ្ឋានយោធារបស់អាមេរិក ស្ថានទូតនានា មជ្ឈដ្ឋានមន្រ្តីរដ្ឋាភិបាលនិង
អ្នកនយោបាយជាដើម៕