អាហ្វហ្គានីស្ថានបើកភ្លើងខៀវឧ្យមេដឹកនាំ Taliban ឈរឈ្មោះជាបេក្ខជនប្រធានាធិបតី។

អាហ្វហ្គានីស្ថានបើកភ្លើងខៀវឧ្យមេដឹកនាំ Taliban ឈរឈ្មោះជាបេក្ខជនប្រធានាធិបតី។ - ảnh 1
អាហ្វហ្គានីស្ថានបើកភ្លើងខៀវឧ្យមេដឹកនាំ Taliban ឈរឈ្មោះជាបេក្ខជនប្រធានាធិបតី។


       VOV-នាថ្ងៃទី៣១តុលាប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតឯករាជ្យ
(IEC) របស់​អាហ្វហ្គានីស្ថាន Fazil Ahmad Manawi បានប្រកាសថា មេដឹកនាំ
Taliban និងបណ្ដាក្រុមជ្រុលនិយមផ្សេងៗអាចក្លាយទៅជាបេក្ខជនក្នុងការបោះ
ឆ្នោត​ប្រធានាធិបតីនាពេលខាងមុខនៃប្រទេសនេះដែលគ្រោងនឹងបានរៀបចំ
នាថ្ងៃទី​៥មេសាឆ្នាំ២០១៤។ ថ្លែងមតិនៅសន្និសីទកាសែតមួយនៅរដ្ឋធានី Kabul
លោក Manawi បានឲ្យដឹងថា IEC ត្រៀមជាស្រេចបើកផ្លូវឲ្យបណ្ដាភាគីប្រឆាំង​
ប្រដាប់​អាវុធដូចជា Taliban រឺ Hezb-i-Islami ចូលរួមការបោះឆ្នោតប្រធានាធិបតី
ក្នុងថានៈ​ជាអ្នកបោះឆ្នោតរឺបេក្ខជន ទន្ទឹមនឹងនោះអះអាងថាគណៈកម្មាធិការ
នេះនឹងធ្វើ​សកម្មភាពដោយយុត្តិធម៍។

        តាមកាលបរិច្ឆេតរបស់ IEC ថា បណ្ដាលទ្ធផលដំបូងនៃការបោះឆ្នោតនឹង
​បាន​ប្រកាសនាថ្ងៃទី២៤មេសាឆ្នាំ២០១៤ ក្នុងពេលដែលលទ្ធផលជាផ្លូវការនឹង​
បាន​ប្រកាសនាថ្ងៃទី១៤ឧសភាឆ្នាំ២០១៤។ បណ្ដាការបោះឆ្នោតក្រុមប្រឹក្សា
ខេត្តនឹង​បាន​រៀបចំក្នុងរយៈពេលនេះដែរ៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ