អាហ្វហ្គានីស្ថានបប្រារព្ធឡើងកិច្ចប្រជុំសន្តិភាពធំបំផុតនៅក្នុងប្រវត្តិសាស្ក្រ

(VOVWORLD) - នាថ្ងៃទី ២៩ ខែមេសា អាហ្វហ្គានីស្ថានបានបើកកិច្ចប្រជុំសន្តិភាពនៅទូទាំងប្រទេសឬហៅថាមហាសន្និបាតក្រុមប្រឹក្សារនៃកុលសម្ព័ន្ធនានា (Loya Jirga) ដោយមានការចូលរួមពីតំណាងជាង ៣ ពាន់នាក់ ដើម្បីពិភាក្សាអំពីសង្គ្រាមនាបច្ចុប្បន្នក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកសំដៅឈានដល់សម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពជាមួយចលនាឥស្លាមតាលីបង់។
អាហ្វហ្គានីស្ថានបប្រារព្ធឡើងកិច្ចប្រជុំសន្តិភាពធំបំផុតនៅក្នុងប្រវត្តិសាស្ក្រ - ảnh 1 អាហ្វហ្គានីស្ថានបប្រារព្ធឡើងកិច្ចប្រជុំសន្តិភាពធំបំផុតនៅក្នុងប្រវត្តិសាស្ក្រ

ព្រឹត្តិការណ៍នេះត្រូវបានវាយតម្លៃជាកិច្ចប្រជុំសន្តិភាពដ៏ធំបំផុតក្នុងប្រវត្តិសាស្រ្តនៅអាហ្វហ្គានីស្ថាន។ ថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំនេះនៅទីក្រុង   កាប៊ុលប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Ashraf Ghani បានឲ្យដឹងថាគប្បី បង្កើតសន្តិភាពដើម្បីអភិវឌ្ឍសេដ្ឋកិច្ចនិងជួយឲ្យប្រទេសជាតិកាត់បន្ថយការពឹងផ្អែករបស់ខ្លួនទៅលើជំនួយពីបរទេស។ គួរបញ្ជាក់ថាកិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្នុងបរិបទដែលតំណាងអាមេរិកនិងកុ្រមតាលីនានាកំពុងចរចារអំពីលទ្ធភាពដកកងកម្លាំងបរទេសចេញពីអាហ្វហ្គានីស្ថានដើម្បីប្តូរយកការសម្រេចបាននូវកិច្ចព្រមព្រៀងឈប់បាញ់មួយក្នុងរយៈពេលយូរនិងកិច្ចសន្យាមួយចំនួនពីក្រុមតាលីបានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ