អាហ្វហ្គានីស្ថានពិភាក្សាអំពីបញ្ហាផ្តល់អភ័យឯកសិទ្ធិដល់ទាហានអាមេរិកប្រចាំនៅប្រទេសនេះ
(VOVworld) – នាថ្ងៃទី ១៤ មករា ប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Hamid Karzai
បានឲ្យដឹងថា៖ បញ្ហាផ្តល់អភ័យឯកសិទ្ធិដល់ទាហានអាមេរិកប្រចាំ នៅប្រទេសនេះ
ក្រោយពីឆ្នាំ ២០១៤ នឹងត្រូវបានសម្រេច ក្រោយរយៈពេល ៨ ដល់ ៩ ខែខាងមុខ។ ថ្លែងមតិក្នុងសន្និសីទការសែតមួយដែលបានរៀបចំឡើង នៅរដ្ឋធានី Kabul លោក
Karzai បានលើកច្បាស់ថា៖ “បញ្ហាផ្តល់អភ័យឯកសិទ្ធិ ដល់ទាហានអាមេរិកកំពុង
ពិភាក្សា។ រដ្ឋាភិបាលអាហ្វហ្គានីស្ថានមិនអាចសម្រេចបញ្ហានេះ ដែលចំណុះទៅ
លើក្រុមប្រឹក្សាបណ្ដាអ្នកមានគិត្យានុភាពអាហ្វហ្គានីស្ថាន។ មុននោះ ប្រធានាធិបតី
អាមេរិក លោក Barack Obama បានប្រកាសថា៖ និងគ្មានទាហានអាមេរិកណាមួយ
នាក់មានវត្តមាននៅ អាហ្វហ្គានីស្ថាន បន្ទាប់ពី កំលាំងកងទ័ពអាមេរិកនិង NATO
ដកចេញពីប្រទេស នេះ នាឆ្នាំ ២០១៤ បើសិនជា គេទទួលសិទ្ធិលើកលែងការផ្តន្ទា
ទោសនៅ ចំពោះមុខ តុលាកានៅ អាហ្វហ្គានីស្ថាន៕
|
បញ្ហាផ្តល់អភ័យឯកសិទ្ធិដល់ទាហានអាមេរិកប្រចាំ នៅប្រទេសនេះ ក្រោយពីឆ្នាំ ២០១៤ នឹងត្រូវបានសម្រេច ក្រោយរយៈពេល ៨ ដល់ ៩ ខែខាងមុខ។ (Image: Internet) |