អាហ្វហ្គានីស្ថានអាចនឹងបោះឆ្នោតប្រធានាធិបតីវង់ទី២

អាហ្វហ្គានីស្ថានអាចនឹងបោះឆ្នោតប្រធានាធិបតីវង់ទី២ - ảnh 1
ប្រជាជនអាហ្វហ្គានីស្ថានទៅបោះឆ្នោតប្រធានាធិបតី (រូបថតៈ​AP)


(VOVworld)-គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឯករាជ្យអាហ្វហ្គានីស្ថាន
(IEC)នាថ្ងៃទី២៤មេសាបានឲ្យដឹងថា ការបោះឆ្នោតប្រធានាធិបតីនៅប្រទេសនេះ
អាចដំណើការវង់ទី២ ខណៈពេលដែលបេក្ខជនជួរមុខទាំងពីររូបសុទ្ធតែមិនទទួល
បានសម្លេងរគាំទ្រអប្បបរមាឡើយ។ តាមលទ្ធផលរាប់សន្លឹកឆ្នោតដំបូងបានឲ្យ
ដឹងថា អតីតរដ្ឋមន្រ្តីការបរទេសលោក Abdullab Abdullab កំពុងនាំមុខដោយ
ទទួលបានសម្លេង គាំទ្រចំនួន៤៣,៨%។ ក្នុងពេលនោះ បេក្ខជនទី២គឺអតីតរដ្ឋមន្រ្តី
ក្រសួងហិរញ្ញវត្ថុ លោក Ashraf Gahni ទទួលបានសម្លេងគាំទ្រចំនួន៣២,៩%។ថ្លែង
មតិ ជាមួយមជ្ឈដ្ឋានអ្នកសាព័ត៌មាននៅទីក្រុង Kabul  ប្រធាន IEC លោក Ahmad
Yousuf  Nuristaniឲ្យដឹងថា មានលទ្ធភាពជាច្រើនគឺគ្មានបេក្ខជនណា១ អាចទទួល
បាន៥០%សម្លេងគាំទ្រឡើយ។ លទ្ធផលចុងក្រោយនឹងបានប្រកាសនាថ្ងៃ ទី១៤
ឧសភា ហើយក្នុងករណីត្រូវដំណើការបោះឆ្នោតវង់ទី២រវាងបេក្ខជនជួរមុខទាំង
ពីររូប គឺការបោះឆ្នោតនេះនឹងដំណើការនាចុងខែឧសភាខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ