អាហ្សង់ទីនដំណើររង់ចរចារប្រធានាធិបតីដំបូង


អាហ្សង់ទីនដំណើររង់ចរចារប្រធានាធិបតីដំបូង  - ảnh 1
ប្រធានាធិបតីអាហ្សង់ទីន លោកស្រី Cristina Fernandez (Image: VNA)

(VOVworld) – នាថ្ងៃទី​៩ សីហា អ្នកបោះឆ្នោតអាហ្សង់ទីនបានចូលរួមវគ្គបោះ
ឆ្នោតដំបូង (PASO)  ដើម្បីជ្រើសរើសបេក្ខជនដែលនឹងចូលរួមការបោះឆ្នោត
ប្រធានាធិបតីនាថ្ងៃទី ២៥ តុលា ខាងមុខ។ ៧០% នៃអ្នកបោះឆ្នោតបានចូលរួម
វគ្គបោះឆ្នោត។ តាមលទ្ធផលនៃការស្ទង់មតិបានឲ្យដឹងថា៖ បេក្ខជននៃ សម្ព័ន្ធ
ភាពកាន់អំណាចរណសិរ្សដើម្បីជ័យជំនះ (Fpv) លោក Daniel Scioli  អភិបាល
ខេត្ត Buenos Aires កំពុងនាំមុខដោយមានសម្លេងគាំទ្រចំនួន ៣៨% បន្ទាប់នោះ
គឺ អភិបាលរដ្ឋធានី  Buenos Aires លោក  Mauricio Marci ចំណុះ សម្ព័ន្ធភាព
គណៈបក្សស្តាំកណ្ដាល (PRO) ទទួលបានសម្លេងគាំទ្រចំនួន ២៨%។ ឈរ
លំដាប់ថ្នាក់ទី ៣ គឺ លោក Sergio Massa របស់សម្ព័ន្ធគណៈបក្ស “ប្រទេស
 អាហ្សង់ទីនថ្មីមួយ” (UNA) ដោយមានសម្លេងគាំទ្រចំនួន ២០% ។ ប៉ូលីស
ចំនួន ៩២ ពាន់នាក់ត្រូវបានដាក់ពង្រាយដើម្បីធានាសន្តិសុខក្នុងវគ្គបោះឆ្នោត
 ដំបូងនេះ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ