អាហ្សង់ទីនបង្កើតគណកម្មាធិការពិសេសទទួលបន្ទុកស៊ើបអង្កេតលើករណីនាវាមុជទឹកបាត់ខ្លួន
(VOVWORLD) -នាថ្ងៃទី ១៥ មករារដ្ឋាភិបាលអាហ្សង់ទីនបានជូនដំណឹងអំពីការបង្កើតគណៈកម្មាធិការពិសេសទទួលបន្ទុកស៊ើបអង្កេតលើករណីនាវាមុជទឹក ARA San Juan ដែលបាត់ខ្លូន នៅមហាសមុទ្រអាត្លង់ទិកខាងត្បូង កាលពី ២ ខែមុនមក ដោយមាននាវិកចំនួន ៤៤ នាក់។
អាហ្សង់ទីនបង្កើតគណកម្មាធិការពិសេសទទួលបន្ទុកស៊ើបអង្កេតលើករណីនាវាមុជទឹកបាត់ខ្លួន |
នាថ្ងៃទី ១៥ មករារដ្ឋាភិបាលអាហ្សង់ទីនបានជូនដំណឹងអំពីការបង្កើតគណៈកម្មាធិការពិសេសទទួលបន្ទុកស៊ើបអង្កេតលើករណីនាវាមុជទឹក ARA San Juan ដែលបាត់ខ្លូន នៅមហាសមុទ្រអាត្លង់ទិកខាងត្បូង កាលពី ២ ខែមុនមក ដោយមាននាវិកចំនួន ៤៤ នាក់។ តាមព័ត៌មានដែលបានចុះផ្សាយនាថ្ងៃដដែល នៅក្នុងកាសែតផ្លូវការនោះ គណកម្មាធិការពិសេសស៊ើបអង្កេតករណីនាវាមុជទឹក ARA San Juan រួមមានសមាជិកសភាចំនួន ១២ នាក់ ដែលត្រូវបានតែងតាំងដោយប្រធានរដ្ឋសភា អាហ្សង់ទីន។ឯកសារនេះបានបញ្ជាក់ថាសមាជិកនៃគណៈកម្មាធិការពិសេសពោលខាងលើ គឺមានភារកិច្ចវិភាគ និងវាយតម្លៃទៅលើមូលហេតុកាលៈទេសៈនៃគ្រោះថ្នាក់នេះ។ លទ្ធផលនៃការស៊ើបអង្កេតនេះនឹងត្រូវបានប្រកាស ជាសាធារណៈក្នុងរយៈពេល ១ ឆ្នាំ។ ក្រុមគ្រួសារនៃជនរងគ្រោះ អាចចូលរួម កិច្ចប្រជុំ គណៈកម្មាធិការនេះ ដោយមានតួនាទីជាអ្នកសង្កេតការណ៍ ដោយលើកលែងតែការប្រជុំសម្ងាត់ប៉ុណ្ណោះ៕