អាហ្សង់ទីនលើកតម្កើងលោកប្រធានហូជីមិញ

(VOVWORLD) -  ក្នុងឱកាសរំលឹកខួបលើកទី 129 នៃទិវាកំណើតរបស់លោកប្រធានហូជីមិញ (១៩ ឧសភា ១៨៩០ -១៩ ឧសភា ២០១៩) វិទ្យាស្ថានវប្បធម៌អាហ្សង់ទិន - វៀត ណាម (ICAV) បានសហការជាមួយស្ថានទូតវៀតណាម ប្រារព្ធពិធីដ៏មហោឡារិកមួយ ដើម្បីលើកតម្កើងដល់អគ្គុទេសជាទីគោរពរបស់ប្រជាជាតិវៀតណាម នៅវិមានរូបសំណាករបស់លោកប្រធានហូជីមិញ នៃរដ្ឋធានី Buenos Aires។

អញ្ជើញថ្លែងក្នុងពិធីនេះ ប្រធាន ICAV លោកស្រី Poldi Sosa បានកោតសរសើរចំពោះការរួមចំណែកដ៏ធំធេងរបស់លោកប្រធានហូជីមិញ សម្រាប់ការចាប់បដិសន្ធិសាធារណ រដ្ឋប្រជាធិបតេយ្យវៀតណាមនិងឥឡូវនេះជាសាធារណរដ្ឋសង្គមនិយមវៀតណាម។ លោកស្រី Poldi Sosa បានអះអាងថា លោកប្រធានហូជីមិញគឺជាគំរូដ៏ភ្លឺចិញ្ចាចមួយនៃភាពស្នេហាជាតិ ដែលជាកម្លាំងចលករដ៏អស្ចារ្យសម្រាប់ការតស៊ូរបស់ប្រជាជនដែលត្រូវបានគេជិះជាន់លើពិភពលោក ដើម្បីសន្តិភាពនិងយុត្តិធម៌សង្គម។

ចំណែកឯ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាហ្សង់ទីន លោក Dang Xuan Dung បានអះអាងថា លោកប្រធានហូជីមិញមិនគ្រាន់តែជាវីរបុរសជាតិប៉ុណ្ណោះទេ ថែមទាំងជាយុទ្ធជនកុម្មុយនិស្តអន្តរជាតិគំរូ ជាមិត្តជិតស្និទ្ធរបស់បណ្តាប្រទេសជាតិ ដែលកំពុងប្រយុទ្ធប្រឆាំងដើម្បីសន្តិភាព ឯករាជ្យជាតិ លទ្ធិប្រជាធិបតេយ្យនិងវឌ្ឍនភាពសង្គមនៅជុំវិញពិភពលោកទៀតផង។ ប្រជាជនវៀតណាមកំពុងខិតខំប្រឹងប្រែងអនុវត្តន៍មរតក៌សាសន៍របស់លោកប្រធានហូជីមិញដើម្បីនាំ ប្រទេសវៀតណាម បន្តអភិវឌ្ឍប្រកបដោយភាពសម្បូរធូរធា យុត្តិធម៌ ប្រជាធិបតេយ្យនិងអរិ្យយធម៌៕

ប្រតិកម្មទៅវិញ

ផ្សេងៗ