អាហ្សង់ទីនអនុវត្តន៍យុទ្ធនាការសន្តិសុខទ្រង់ទ្រាយធំដើម្បីការពារកិច្ចប្រជុំកំពូល G20
(VOVWORLD) -នាថ្ងៃទី ២០ ខែវិច្ឆិកា រដ្ឋាភិបាលអាហ្សង់ទីនបានប្រកាសថា នឹងអនុវត្តន៍យុទ្ធនាការសន្តិសុខទ្រង់ទ្រាយធំបំផុតគិតតាំងពីមុនរហូតមកដល់ពេលនេះ ដើម្បីធានាថាការរៀបចំកិច្ចប្រជុំកំពូលនៃក្រុមប្រទេសមានខឿនសេដ្ឋកិច្ចអភិវឌ្ឍននិងទើបលេចចេញ (G20) និង ប្រព្រឹត្តទៅនៅទីក្រុង Buenos Aires ចាប់ពីថ្ងៃទី ៣០ ខែវិច្ឆិកា ដល់ថ្ងៃទី ១ ខែធ្នូខាងមុខ។
ប៉ូលីសបានដាក់ពង្រាយនៅ Buenos Aires ប្រទេសអាហ្សង់ទីន។ (រូបថត: AFP / TTXVN) |
ដូច្នោះហើយរដ្ឋាភិបាលអាហ្សង់ទីននឹងគៀងគរទាហានចំនួនប្រមាណ ២២ ពាន់ នាក់ ចំណុះកងកម្លាំងសន្តិសុខសហព័ន្ធរបស់ទីក្រុង និងខេត្ត Buenos Aires ដើម្បីការពារទីតាំងយុទ្ធសាស្ត្រក៏ដូចជាអាគារនៅជុំវិញមជ្ឈមណ្ឌលសន្និសីទ G20។
តាមគម្រោង កិច្ចប្រជុំកំពូល G20 នឹងមានការចូលរួមរបស់ប្រមុខរដ្ឋនៃប្រទេសមហាអំណាចជួរមុខគេនៅលើពិភពលោក ក្នុងនោះ រួមមាន ប្រធានាធិបតីអាមេរិក លោក Donald Trump ប្រធានរដ្ឋចិន លោក Xi Jinping ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel ជាដើមផងដែរ៕