អេហ្ស៊ីជំរុញអាមេរិកឲ្យស្ដារឡើងវិញដំណើរការចរចាសន្តិភាពនៅមជ្ឈឹមបូព៌ា

(VOVWORLD) -នាថ្ងៃទី ១២ កុម្ភៈ នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson នៅ រដ្ឋធានីគែរ ប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah El Sisi បានសង្កត់ធ្ងន់ថាអាមេរិកគប្បីស្ដារឡើងវិញនូវកិច្ចចរចារវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល ដោយដើរតួនាទីជាអ្នកគាំពារជាផ្លូវការសម្រាប់ដំណើរការសន្តិភាពនៅមជ្ឈឹមបូព៌ានេះ។ 
អេហ្ស៊ីជំរុញអាមេរិកឲ្យស្ដារឡើងវិញដំណើរការចរចាសន្តិភាពនៅមជ្ឈឹមបូព៌ា - ảnh 1 អេហ្ស៊ីជំរុញអាមេរិកឲ្យស្ដារឡើងវិញដំណើរការចរចាសន្តិភាពនៅមជ្ឈឹមបូព៌ា

អ្នកនាំពាក្យវិមានប្រធានាធិបតីអេហ្ស៊ី លោក Bassam Rady បានឲ្យដឹងថា លោក Abdel Fattah El Sisi បានអះអាងនូវគោលជំហរដ៏មុតមាំរបស់អេហ្ស៊ីបស្ដីពីការទទួល បានដំណោះស្រាយដ៏ទូលំទូលាយ និងយុត្តិធម៌ សំដៅធានាសិទ្ធិរបស់ជនប៉ាឡេស្ទីនក៏ដូចជាឆ្ពោះទៅរកការបង្កើតរដ្ឋឯករាជ្យរបស់ជនប៉ាឡេស្ទីន ជាមួយ យេរូសាឡឹមខាងកើតជារដ្ឋធានី ដោយផ្អែកលើខ្សែព្រំដែនឆ្នាំ ១៩៦៧ ឲ្យស្របតាមសេចក្ដីសម្រេចចិត្តអន្ដរជាតិ។

វីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Rex Tillerson បានគូសបញ្ជាក់នូវតួនាទីរបស់អេហ្ស៊ីបថាជាដៃគូសំខាន់របស់អាម៉េរិក ហើយឲ្យដឹងទៀតថាវ៉ាស៊ីនតោនត្រៀមខ្លួនជាស្រេចក្នុងការជំរុញនិងអភិវឌ្ឍន៍ទំនាក់ទំនងជាមួយរដ្ឋធានីគែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ