អេហ្ស៊ីប ទទួលជនភៀសខ្លួននិងជនទេសន្តប្រវេសន៍ ជាង ៩លាននាក់ មកពីប្រទេសចំនួន​១៣៣

(VOVWORLD) - ថ្លែងមតិកាលពីយប់ថ្ងៃទី ៨ ខែមករា នៅទីក្រុងគែរ ប្រទេសអេហ្ស៊ីប នាយករដ្ឋមន្ត្រីអេហ្ស៊ីប លោក Mostafa Madbouly បានឲ្យដឹងថា ចំនួនជនភៀសខ្លួន និងជនទេសន្តប្រវេសន៍នៅអេហ្ស៊ីបមានលើសពី ៩ លាននាក់មកពី ១៣៣ ប្រទេស ដែលខ្ពស់ជាងការប៉ាន់ប្រមាណជាង ៨ លាននាក់។

នាយករដ្ឋមន្ត្រី Madbouly បានសង្កត់ធ្ងន់ជាពិសេសលើគោលនយោបាយដែលអេហ្ស៊ីបកំពុងអនុវត្ត ដើម្បីគាំទ្រជនភៀសខ្លួន និងជនទេសន្តប្រវេសន៍។

អេហ្ស៊ីប ទទួលជនភៀសខ្លួននិងជនទេសន្តប្រវេសន៍ ជាង ៩លាននាក់ មកពីប្រទេសចំនួន​១៣៣ - ảnh 1លោក Mohamed Aminm ជាជនជាតិស៊ីរី បានភៀសខ្លួនចេញពីប្រទេសជាមួយក្រុមគ្រួសារ ដោយសារតែសង្គ្រាម បច្ចុប្បន្នកំពុងរស់នៅទីក្រុងគែរ។ រូបថត៖ AFP

យោងតាមរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងប្រជាជនអេហ្ស៊ីប លោក Khaled Abdel-Ghaffar អេហ្ស៊ីបបានធានាការផ្តល់សេវាសុខភាពនិងការអប់រំសម្រាប់ពលរដ្ឋនៃប្រទេសផ្សេងទៀតដែលរស់នៅក្នុងប្រទេសនេះ។ ប្រហែល ៦០% នៃជនភៀសខ្លួនបានរស់នៅក្នុងប្រទេសនេះអស់រយៈពេលមួយទសវត្សរ៍ហើយ និងមាន ៦% បានរួមបញ្ចូលទៅក្នុងសង្គមអេហ្ស៊ីបក្នុងរយៈពេល ១៥ ឆ្នាំកន្លងទៅ។ ជនទេសន្តប្រវេសន៍ ៣៧% មានការងារធ្វើប្រកបដោយស្ថេរភាពនៅក្នុងក្រុមហ៊ុននានាក្នុងប្រទេសអេហ្ស៊ីប។

យោងតាមអង្គការអន្តរជាតិសម្រាប់ទេសន្តប្រវេសន៍ (IOM) បានឲ្យដឹងថា ប្រទេសស៊ូដង់គឺជាប្រទេសដែលមានចំនួនជនភៀសខ្លួន និងជនទេសន្តប្រវេសន៍ច្រើនជាងគេដែលរស់នៅក្នុងប្រទេសអេហ្ស៊ីប ដោយមានប្រជាជនចំនួន ៤ លាននាក់ បន្ទាប់មកគឺស៊ីរី (១,៥ លាននាក់) យេម៉ែន (១ លាននាក់) និង ប្រទេសលីប៊ី (១លាននាក់)។ សរុបមក ពលរដ្ឋនៃប្រទេសទាំង៤នេះ ស្រូបយក៨០% នៃជនចំណាកស្រុកអន្តរជាតិដែលកំពុងរស់នៅក្នុងប្រទេសអេហ្ស៊ីប។ យោងតាមការប៉ាន់ស្មានអន្តរជាតិមួយចំនួន ជនភៀសខ្លួន និងជនទេសន្តប្រវេសន៍ ស្រូបយក ៨,៧% នៃចំនួនប្រជាជនអេហ្ស៊ីប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ