អេហ្ស៊ីប អ៊ីរ៉ាក់ និងហ្ស៊កដានី ឆ្ពោះទៅរកគោលដៅសមាហរណកម្មយុទ្ធសាស្ត្រថ្មី

(VOVWORLD) - អេហ្ស៊ីប អ៊ីរ៉ាក់ និងហ្សកដានី បានបញ្ជាក់ពីភាពចាំបាច់នៃការសម្របសម្រួល ដើម្បីដោះស្រាយបញ្ហាប្រឈមរួម ជាពិសេសនៅក្នុងបរិបទនៃការគំរាមកំហែងជាច្រើនចំពោះសន្តិសុខ របស់បណ្តាប្រទេសអារ៉ាប់។ 

នាថ្ងៃទី ២៧ មិថុនា កិច្ចប្រជុំកំពូលសហប្រតិបត្តិការត្រីភាគីរវាងនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Mustafa al-Kashim ប្រធានាធិបតីអេហ្ស៊ីបលោក Abdel-Fattal និងព្រះមហាក្សត្រហ្ស៊កដានី El-Sisi Abullah II បានបញ្ចប់នៅរដ្ឋធានី Baghdad ប្រទេសអ៊ីរ៉ាក់ ដោយផ្តោតសំខាន់លើការពង្រឹងទំនាក់ទំនងត្រីភាគីដើម្បីបង្កើតដំណាក់កាលនៃការធ្វើសមាហរណកម្មយុទ្ធសាស្រ្តថ្មី ដោយផ្អែកលើគោលដៅរួមនិងទំនាក់ទំនងជាប្រវត្តិសាស្រ្តដ៏រឹងមាំ។ មេដឹកនាំទាំងបីរូប បានពិភាក្សាអំពីវិធានការជំរុញយន្តការសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងពង្រឹងការពិគ្រោះយោបល់នយោបាយត្រីភាគីអំពីបញ្ហាក្នុងតំបន់។ អេហ្ស៊ីប អ៊ីរ៉ាក់ និងហ្សកដានី បានបញ្ជាក់ពីភាពចាំបាច់នៃការសម្របសម្រួល ដើម្បីដោះស្រាយបញ្ហាប្រឈមរួម ជាពិសេសនៅក្នុងបរិបទនៃការគំរាមកំហែងជាច្រើនចំពោះសន្តិសុខ របស់បណ្តាប្រទេសអារ៉ាប់។ មេដឹកនាំទាំងបី បានព្រមព្រៀងបន្តកិច្ចសហប្រតិបត្តិការ ប្រឆាំងនឹងអំពើភេរវកម្មនិងភាពជ្រុលនិយមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ