អេហ្ស៊ីបកាត់ទោសសមាជិកអង្គការភាតរៈឥស្លាមចំនួន៣០០នាក់

អេហ្ស៊ីបកាត់ទោសសមាជិកអង្គការភាតរៈឥស្លាមចំនួន៣០០នាក់ - ảnh 1
សមាជិក MB ដែលត្រូវការជំនុំជំរះ (រូបថតៈ AFP/TTXVN)


(VOVworld)-នាថ្ងៃទី១៦ធ្នូ រដ្ឋអំណាចអេហ្ស៊ីបបានសម្រេចបញ្ជូនសមាជិកអង្គ​ការភាតរៈឥស្លាម(MB)ជាង៣០០នាក់ទៅជំនុំជំរះនៅតុលាការយោធាដោយបទ បំផ្លិចបំផ្លាញទីស្នាក់ការតុលាការទីក្រុង Ismailia នាខែសីហាឆ្នាំមុននេះ។ ក្នុង
ចំណោមជនជាប់ចោទមានមេដឹកនាំស្មារតីកំពូលរបស់ MB Mohamed Badie 
អគ្គលេខា គណៈបក្សសេរីនិងយុត្តិធម៌(FJP) Mohamed Beltagy អនុប្រធាន FJP
Essam El-Erian និងបុព្វជិតឥស្លាម Safwat Hegazy ។ អ្នកទាំង៤នេះ កំពុងជាប់
ឃុំនៅពន្ធនាគារ និងប្រឈមនឹងការចោទប្រកាន់ជាច្រើន។ ការបញ្ជូនជនជាប់
ចោទ ពោលខាងលើទៅជំនុំជំរះនៅតុលាការយោធាគឺផ្អែកទៅលើអនុក្រិតមួយ
ដែល បាននប្រធានាធិបតី Abdel Fattah el-Sisi ផ្សព្វផ្សាយ ក្នុងនោះបញ្ជាឲ្យកង
ទ័ព រួមសហការជាមួយបូលិសដើម្បីការពារទីតាំងសំខា​ន់ៗ​ព្រមទាំងបញ្ជូនជន
ដែល​ មានសកម្មភាពវាយប្រហារសំដៅទៅលើទីតាំងសំខាន់ៗនេះ ទៅជំនុំជំរៈ
នៅតុលាកាយោធា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ