អេហ្ស៊ីបកាន់ទុក្ខថ្នាក់ជាតិក្នុងរយៈពេល៣ថ្ងៃចំពោះជនរងគ្រោះក្នុងករណីវាយប្រហារភេរវកម្ម

អេហ្ស៊ីបកាន់ទុក្ខថ្នាក់ជាតិក្នុងរយៈពេល៣ថ្ងៃចំពោះជនរងគ្រោះក្នុងករណីវាយប្រហារភេរវកម្ម - ảnh 1
បុគ្គលិកសន្តិសុខធ្វើការស៊ើបអង្កេតនៅកន្លែងកើតហេតុករណីវាយប្រហារនៅវិហារ Tanta
 (រូបថត៖EPA/TTXVN)

(VOVworld) - ករណីវាយប្រហារដោយគ្រាប់បែកភេរវកម្មតម្រង់ទៅលើបណ្ដា
វិហារកាតូលិកនៅអេហ្ស៊ីបកាលពីថ្ងៃទី៩ មេសា បានបណ្ដាលឲ្យ ចំនួនអ្នកស្លាប់និង
រងរបួសឡើងដល់ទៅ១៧០នាក់។ករណីបំផ្ទុះគ្រាប់បែកវិហារកាតូលិកនៅទីក្រុង
Alexandria បណ្ដាលឲ្យមនុស្សចំនួន១៧នាក់ស្លាប់និង ៤៨នាក់រងរបួស។ករណីវាយ
ប្រហារមុននោះ តម្រង់ទៅលើវិហារកាតូលិកនៅទីក្រុង Tanta បណ្ដាលឲ្យមនុស្ស
ប្រមាណ២៨នាក់ស្លាប់និង៧៨នាក់រងរបួស។តាមខ្សែ វីដេអូនៅកន្លែងកើតហេតុសរ
ឲ្យឃើញថា ករណីវាយប្រហារទាំងពីរនេះជាករណី វាយប្រហារអត្តឃាត។សាខា
នៃអង្គការភេរវកម្មរដ្ឋអ៊ីស្លាម (IS) នៅអេហ្ស៊ីបបាន បញ្ជាក់នូវការទទួលខុសត្រូវ
ចំពោះករណីវាយប្រហារទាំងពីរពោលខាងលើ ហើយគំរាមកំហែងថា នឹងអនុវត្ត
បន្ថែមការវាយប្រហារផ្សេងៗទៀត។រដ្ឋអំណាច អេហ្ស៊ីបបានបង្កើនសន្តិសុខនៅ
លើទូទាំងប្រទេស ប្រកាសការកាន់ទុក្ខថ្នាក់ជាតិ ក្នុងរយៈពេល៣ថ្ងៃ ហើយប្រកាស
ស្ថានភាពគ្រោះអាសន្នក្នុងរយៈពេល៣ខែ ក៏ដូចជាបង្កើតក្រុមប្រឹក្សាកំពូលប្រឆាំង
លទ្ធិភេរវកម្មនិងលទ្ធិជ្រុលនិយម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ