អេហ្ស៊ីបកំពុងរួចផុតពីវិបត្តិនយោបាយ

អេហ្ស៊ីបកំពុងរួចផុតពីវិបត្តិនយោបាយ - ảnh 1
ការធ្វើបាតុកម្មមួយនៅអេហ្ស៊ីប (Image: Vietnam+)

(VOVworld) – នាថ្ងៃទី ២៥ សីហា កំលាំងឥស្លាមធំទី២ នៅអេហ្ស៊ីប - គណៈបក្ស Salafist
 Nour បានប្រកាសនឹងចូលរួមគណៈកម្មាធិការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ។ សេចក្តី
សម្រេចនេះគឺជាកាយវិការមួយដែលជួយដោះស្រាយវិបត្តិនយោបាយ នៅអេហ្ស៊ីប ហើយបន្តការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ ២០១២ ដែលត្រូវបាន​ផ្អាកក្នុងការរៀបចំ
ការបោះឆ្នោតរដ្ឋសភានិងប្រធានាធិបតី។ ក្នុងសេចក្តីថ្លែងការណ៍មួយគណៈបក្សនេះ
បានឲ្យដឹងថា៖ គោលដៅចូលរួមគណៈកម្មាធិការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញគឺសំដៅ
ការពារអត្តសញ្ញាណឥស្លាម។ មុននោះ គណៈបក្ស  Salafist Nour បានគំរាមកំហែង
ចាកចេញពីដំណើរពោលខាងលើជាច្រើនលើក ដោយសារ មាត្រាមួយចំនួននៃច្បាប់
ឥស្លាម Sharia ត្រូវបានស្នើឲ្យលុបចោល។ នាថ្ងៃដ៏ដែល អ្នកពិគ្រោះយោបល់របស់
ប្រធានាធិបតីបណ្តោះអាសន្នអេហ្ស៊ីប លោក Ahmed el-Meslemani បានអះអាងថា៖ ប្រទេសអាហ្វ្រិកខាងជើងនេះបានជំនះពុះពារលើ “ឧបាយកល” ផ្តួលរំលំរដ្ឋ ហើយ
កំពុងអនុវត្តយុទ្ធនាការប្រឆាំងជំទាស់មុខសញ្ញាជ្រុលនិយមក្នុងអង្គការភាតរៈឥស្លាម
និងបណ្ដាកំលាំង ឥស្លាមសម្ព័ន្ធមិត្ត។ក្នុងពេលនោះ​ នាថ្ងៃទី ២៥ សីហា តុលាលារ
មួយនៅទីក្រុងគែរបានផ្អាកដំណើរ ការអង្គជំនុំជំរះចំពោះអតីតប្រធានាធិបតីអេហ្ស៊ីប
លោក Hosni Mubarack អំពី បទបង្កអំពើរហឹង្សារនិងសម្លាប់បាតុករ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ